កូរ៉េខាងត្បូងគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងជាមួយក្រុមហ៊ុន SpaceX

2023/12/02 12:55:30 am        157

ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ (ទី២ ខែធ្នូ) តាមរយៈយានចម្លងរបស់ក្រុមអវកាស SpaceX ដោយបានបង្កើនការប្រណាំងប្រជែងផ្នែកអវកាស នៅឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះការតាមមើលផ្នែកយោធាលើកដំបូងរបស់ខ្លួនទៅកាន់លម្ហអាកាស កាលពីខែមុន។

យានចម្លង Falcon 9 របស់ក្រុមហ៊ុនអវកាស Space X ត្រូវបានដំឡើងបញ្ឈរនៅលើជើងទម្របាញ់បង្ហោះនៅមូលដ្ឋាននេះ ខណៈត្រូវបានឃើញនៅក្នុងរូបថត ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនអវកាសរបស់សហរដ្ឋអាមេរិកមួយនេះ។ ការបាញ់បង្ហោះដំបូងឡើយ ត្រូវបានគ្រោងទុកនៅថ្ងៃទី៣០ ខែវិច្ឆិកា ប៉ុន្តែត្រូវបានពន្យារពេល ២ថ្ងៃ ដោយសារអាកាសធាតុមិនអំណោយផល។

ប្រសិនបើផ្កាយរណបនេះត្រូវបានដាក់ចូលគន្លងតារាវិថីដោយជោគជ័យ គេរំពឹងថា ផ្ដាយរណបនេះនឹងទាក់ទងជាមួយស្ថានីយ៍នៅភពផែនដី នាពេលក្រោយ។ ដោយចាប់ផ្តើមពីផ្កាយរណបអេឡិចត្រូអុបទិក និងប្រព័ន្ធអ៊ីនហ្វ្រារ៉េដ កូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបរ៉ាដាសំយោគចំនួន៤ បន្ថែមទៀត នៅឆ្នាំ២០២៥ ដើម្បីតាមដានកូរ៉េខាងជើងឲ្យកាន់តែមានភាពច្បាស់លាស់ឡើងៗ។

ការបាញ់បង្ហោះខាងមុខនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានដាក់ផ្កាយរណបចារកម្មដំបូងរបស់ខ្លួននៅក្នុងគន្លងតារាវិថីកាលពីថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីបរាជ័យ ក្នុងការប៉ុនប៉ង ២លើកដំបូង កាលពីដើមឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        1
ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm