កីឡា​វ៉ូ​វី​ណា​ម​នឹង​រៀបចំ​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ដើម​ឆ្នាំ​២០២៣ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ត្រៀម​ស៊ី​ហ្គេម​

2021/06/15 05:03:49 pm        126

​វ៉ូ​វី​ណា​ម៖ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ទទួល​ការអនុញ្ញាត​ពី​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ពិភព​លោក ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍នា​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​-​កីឡា​ការិនី ក៏ដូចជា​ធនធាន​មន្ត្រី​បច្ចេក​ទេសសម្រាប់​ត្រៀម​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា ដែល​គ្រោង​ប្រកួត​នា​ខែ​ឧសភា ឆ្នាំ​២០២៣។​

​ឯកឧត្ដម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ចាត់​ទុក​ការរៀបចំ​ការប្រកួត​ជើង​ឯក​អាស៊ីអាគ្នេយ៍​នេះគឺជា​ការប្រកួត Pre-SEA Games ដ៏​សំខាន់សម្រាប់​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ហើយ​សហព័ន្ធនឹង​ដាក់​វិញ្ញាសា​ស៊ី​ហ្គេម​ទាំងអស់ ក្នុង​ការ​ប្រកួត​កម្រិត​តំបន់​នេះ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​-​កីឡា​ការិនី រួម​ទាំង​មន្ត្រី​អាជ្ញាកណ្ដាល​-​ចៅក្រម​ផង ដើម្បី​ដឹង​ពី​កម្រិត​សមត្ថភាពឆ្ពោះ​ទៅ​សម្រេច​ផែនការ​ ដណ្ដើម​មេដាយ​មាស​យ៉ាង​ហោច ៩​គ្រឿង​ជូន​ជាតិក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​​យ៉ាងណាមិញ​មុន​ឈាន​ដល់​ការ​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​អាស៊ីអាគ្នេយ៍ ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២​៣ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មក្នុង​អាណត្តិ​ទី​៤ ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម អ៊ូ រតនា បាន​​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​អភិវឌ្ឍ និង​ផលិត​នូវ​ធនធាន​កីឡាករ​-​កីឡា​ការិនី​ប្រកបដោយ​គុណភាព និង​សក្ដានុពលសម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​លុបបំបាត់​តួឯក​ក្នុង​ក្រុម​ជម្រើស​ជាតិ ដោយ​ជំនួស​មក​វិញ​នូវ​ធនធាន​កីឡាករ​-​កីឡា​ការិនី​ឆ្នើម និង​មាន​ឆន្ទៈ​ខ្ពស់ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ស៊ី​ហ្គេម ​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ឲ្យ​ខាន​តែ​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm