សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ បានចាប់ផ្តើមហើយ

2023/12/02 01:15:55 am        59

ភ្នំពេញ ៖ ទីក្រុងឌូបៃ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីបើកសន្និសីទ (COP28) ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ។ សន្និសីទកំពូលនេះមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសសមាជិកចំនួន១៩៦ រួមទាំងអ្នកដឹកនាំធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើមភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាងស្ថាប័ន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត សរុបប្រមាណជិត ៧០ ០០០នាក់។ 

នាឱកាសនៃពិធីបើកជាផ្លូវការនេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតេយ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងព្រះមហាក្សត្រ Charles III រួមជាមួយនឹងថ្នាក់ដឹកនាំពិភពលោកមួយចំនួនបានចូលរួមថ្លែងសុន្ទរកថា ប្រកបដោយខ្លឹមសារសំខាន់ៗ ដូចខាងក្រោម ៖ 

១-សិក្សានិងវាយតម្លៃនូវចំនួនឧស្ម័នផ្ទះកញ្ចក់សកល (Global Stocktake) ដើម្បីរក្សាឱ្យបាននូវកំណើនកម្តៅសកលត្រឹម១,៥ សង្សាសែលស៊ុស ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ 

២-ជំរុញការកៀគរថវិកា ១០០ ០០០ លានដុល្លាក្នុងមួយឆ្នាំ ដើម្បីសកម្មភាពឆ្លើយតបនឹងការកាត់បន្ថយ និងការបន្សាំនៃការប្រែប្រួលអាកាសធាតុ

៣-ការជំរុញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនិងប្រសិទ្ធភាពថាមពល 

៤-ជំរុញមូលនិធិនៃការបាត់បង់និងខូចខាត ជួយដល់ប្រជាសហគមន៍ រងគ្រោះដោយការប្រែប្រែប្រួលអាកាសធាតុ

៥-ការបង្កើនចំណេះដឹង កសាងសមត្ថភាព, និងការផ្លាស់ប្ដូរបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ

សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 នៅទីក្រុងឌូបៃឆ្នាំនេះ បានបង្ហាញអំពីប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអសកាសធាតុ ក្រោមពាក្យស្លោក «ធ្វើច្រើន និយាយតិច more actions, less words» ដែលខ្លឹមសារទាំងអស់នេះ ពិតជាស្របទៅនឹងការតាំងចិត្តរបស់រាជរដ្ឋាភិបាលស្តីពីថាមពលស្អាត និងការអភិវឌ្ឍដោយចីរភាព អនុលោមតាមការអំពាវនាវរបស់កម្ពុជា «និយាយផង ធ្វើផង» ដែលយើងកំពុងអនុវត្ត៕ ដោយ ៖ សោភណ្ឌ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm