អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានស្លាប់ក្នុងអាយុ១០០ឆ្នាំជាបុគ្គលមួយរូបដែលជាប់ពាក់ពន្ធ័ក្នុងការទម្លាក់គ្រាប់រាប់លានតោនលើទឹកដីកម្ពុជា

2023/12/02 04:01:33 am        60

ភ្នំពេញ ៖ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Henry Kissinger ដែលបានស្លាប់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ គឺជាបុគ្គលមួយរូបជាប់ពាក់ពន្ធ័ក្នុងការសម្រេចចិត្តបញ្ជាឱ្យមានការវាយប្រហារនិងទម្លាក់គ្រាប់បែកចង្កោម និងគ្រាប់បែកផ្សេងៗទៀតរាប់លានតោន នៅលើទឹកដីកម្ពុជា  ដែលបានបណ្តាលឲ្យប្រជាជនកម្ពុជារាប់សិបម៉ឺននាក់បាត់បង់ជីវិត និងកំព្រាឱពុកម្តាយ ប្រពន្ធ ប្តីនិងកូនជាដើម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC។

 តាមរយៈផេកហ្វេសបុកផ្ទាល់ខ្លួន ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា«នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ស្របពេលជាមួយមរណភាពរបស់លោក Henry Kissinger អតីតរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកក្នុងកំឡុងសង្គ្រាមអាមេរិក-វៀតណាម នៅទសវត្សទី៦០និង៧០នោះ រូបលោកជាអ្នកជាប់ពាក់ពន្ធ័ក្នុងការសំរេចចិត្តបញ្ជាឱ្យមានការវាយប្រហារ និងទម្លាក់ គ្រាប់បែកចង្កោមនិងគ្រាប់បែកផ្សេងៗទៀតនៅកម្ពុជា»។

បើតាមផេកហ្វេសបុករបស់ឯកឧត្តម ហេង រតនា បានបញ្ជាក់បន្ថែមទៀតថាតាមទិន្នន័យព័ត៌មានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក គឺមានចំនួនជាង២៣០,០០០ទីតាំង មានទម្ងន់ជាង៤លានតោន ក្នុងនោះមានកូនគ្រាប់បែកចង្កោមចំនួនប្រមាណជាង៣០លានគ្រាប់ ខណៈការទម្លាក់គ្រាប់បែកនេះបានបំផ្លិញបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវអ្វីៗដែលកម្ពុជាមាន ដោយរួមទាំងភូមិឋានដ៍សុខសាន្ត និងការសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់រាប់សែននាក់ផងដែរ។ 

ក្នុងផេកហ្វេសបុកនេះ ឯកឧត្តម ហេង រតនា ក៏បានលើកឡើងផងដែរថា មានអ្នកសារព័ត៌មានតាមសួរពីមតិផ្ទាល់ខ្លួនរបស់ឯកឧត្តមចំពោះមរណភាពរបស់លោក Henry Kissinger និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលជាចំណែកស្នាដៃសម្រេចចិត្តរបស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិករូបនេះ ដោយក្នុងសំណេររបស់ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា« ចំលើយផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្លីគឺ ១.ចូលរួមសោកស្តាយជាមួយគ្រួសារនិងមិត្តភ័ក្តិសព ២. មិនអាចបំភ្លេចនូវសោកវិនាសកម្មនៃសង្គ្រាមនេះបានទេ ព្រោះថាបច្ចុប្បន្ននេះគ្រាប់បែកទាំងនោះបានបន្តគំរាមកំហែងបង្កការភ័យខ្លាច បង្ករបួស ស្លាប់ ដល់ប្រជាជនកម្ពុជា នៅឡើយ និងជាឧបសគ្គដល់ការអភិវឌ្ឍឡើងវិញសំរាប់ប្រទេសកម្ពុជារាប់សិបឆ្នាំទៅមុខទៀត និងទី៣. ប្រជាជនកម្ពុជាត្រូវតែរឹងមាំ និងខិតខំសហការយ៉ាងជិតសិទ្ធជាមួយប្រជាជនសហរដ្ឋអាមេរិក ក្នុងបុព្វហេតុមិត្តភាពនិងសន្តិភាព!! ។យើងអាចអនុគ្រោះ យោគយល់អំពីបញ្ហាអតីតកាល ទោះបីជាមិនអាចបំភ្លេចការឈឺចាប់ទាំងនោះក៏ដោយ! (Forgive but NOT forget!)៕ អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        197

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm