សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ថា ស្ត្រី​មេ​ម៉ាយ​ម្នាក់​​គឺ​ជា​បុគ្គល​ទទួល​វ៉ាក់សាំង​​​លំដាប់​ទី​៣​លាន នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១០​លាន​រៀល​

2021/06/15 05:11:29 pm        633

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ស្ត្រី​មេ​ម៉ាយ​ម្នាក់​អាយុ ៤៨​ឆ្នាំ គឺ​ជា​បុគ្គល​ទី​៣​លាន ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ហើយ​នឹង​ត្រូវ​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​លាន​រៀល។

សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​សម្ដេច​កាល​ពី​យប់​មិញ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​លំដាប់​ទី​៣​លាន​រូប​នេះ គឺ​ជា​ស្ត្រី​មេម៉ាយ​ដែល​រស់នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជ័យ​ជំនះខេត្ត​កណ្ដាល។

សម្ដេច​តេជោ​បញ្ជាក់​ថា ដូច​ទៅ​នឹង​បុគ្គល​ទី​១​លាន និង​បុគ្គល​ទី​២​លាន​ដែរ អ្នកស្រី ស៊ុំ សំអឿន នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០​លាន​រៀល ដែល​នឹង​ផ្ដល់​ជូន​ដោយ​លោក​ជំទាវ ឱ វណ្ណឌីន នៅ​ថ្ងៃ​នេះ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ចំនួន​ពលរដ្ឋចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​លើស​ពី ៣​លាន​នាក់​ហើយ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​រយៈ​ពេល​ជាង ៤​ខែ​កន្លង​មក​នេះ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​សម្រេច​បាន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៣០​ភាគរយ​ហើយ បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​សម្រាប់​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm