សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី កោតសរសើរបេសកកម្មការទូតប្រជាជន របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម

2023/12/02 05:47:24 am        148

ភ្នំពេញ: ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយ លោក ឡេ វ៉ាន់ ធុយ (Le Van Tuy) អនុប្រធានសមាគម ចូលជួបសម្តែងការគួរសម នាល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ SHERATON នាទីក្រុងហាណូយ។

លោក ឡេ វ៉ាន់ ធុយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម អនុញ្ញាតឱ្យប្រតិភូសមាគម បានជួបសម្តែងការគួរសម។ លោក ឡេ វ៉ាន់ ធុយ បានចូលរួមអបអរសាទរជូន សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាកម្ពុជាបោះឆ្នោតធ្វើជាប្រធានរដ្ឋសភានៅក្នុងនីតិកាលទី៧នេះ។

លោកអនុប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភា ពីបេសកកម្មសំខាន់ៗរបស់សមាគម នៅក្នុងនោះ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សមាគមបានដើរតួនាទី ធ្វើជាស្ពាននៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ នៅក្នុងនោះក៏បានចូលរួមកៀរគរការធ្វើវិនិយោគនិងការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ផងដែរ។ សមាគមមិត្តភាពវៀតណាមកម្ពុជា បានធ្វើការគំាពារសិស្សនិស្សិតកម្ពុជាក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម នៅគ្រប់មហាវិទ្យាល័យ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវភាពកក់ក្តៅក្នុងពេលឃ្លាតឆ្ងាយពីមាតុភូមិមកសិក្សានៅប្រទេសវៀតណាម។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ សមាគមបាននឹងកំពុងជួយឧបត្ថម្ភទំនុកបម្រុងនិស្សិតខ្មែរចំនួន១៩៣នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអបអរសាទរចំពោះលទ្ធផលនៃការរៀបចំសន្និបាតនៃសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅខេត្តតៃនិញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ ដោយបានពិភាក្សានិងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងសមាគមទាំងពីរ រយៈពេលមួយឆ្នាំ ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មសមាគម លើកិច្ចសហប្រតិបត្តិការវិស័យការទូត និងការតភ្ជាប់រវាងប្រទេសទាំងពីរ តាមរយៈការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន រដ្ឋាភិបាលនិងរដ្ឋាភិបាល ជាពិសេស លើវិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ វិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការតាមព្រំដែន នៃប្រទេសទាំងពីរ ជាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្រុមមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរផ្នែកសង្គម និងវប្បធម៌ ព្រមទាំងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកសាងនូវភាពជាដៃគូប្រកបដោយទំនុកចិត្ត៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm