ក្រុមអ្នកសម្របសម្រួល ជំរុញឱ្យមានបទឈប់បាញ់ជាថ្មី ខណៈសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្តនៅហ្កាហ្សា

2023/12/02 05:10:59 pm        127

អ្នកសម្របសម្រួលប្រទេសកាតា និយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីបន្តថ្មីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់។

ប្រទេសកាតា ដឹកនាំកិច្ចចរចាដែលបានបង្កើតការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌រយៈពេលមួយសប្តាហ៍បានបញ្ចប់កាលពីព្រឹកថ្ងៃសុក្រ បាននិយាយថា ខ្លួននឹងបន្តការស្វែងរកកិច្ចព្រមព្រៀងជាថ្មី ប៉ុន្តែបានព្រមានថា ការបន្តប្រយុទ្ធកំពុងធ្វើឱ្យមានបញ្ហាស្មុគស្មាញ។

មន្ត្រីនៅជុំវិញពិភពលោក បានបង្ហាញការខកចិត្តរួមគ្នារបស់ពួកគេចំពោះការដួលរលំបទឈប់បាញ់ និងការវិលត្រឡប់មករកការប្រយុទ្ធគ្នាវិញយ៉ាងឆាប់រហ័ស។ មន្ត្រីមួយចំនួន បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងបន្ទាន់ដើម្បីទប់ស្កាត់អំពើហិង្សា និងការពារការស្លាប់និងរងរបួសជនស៊ីវិលបន្ថែមទៀតនៅក្នុងតំបន់ហ៊ុមព័ទ្ធ។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ក្រុមនេះពុំទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះលែងចំណាប់ថ្នូរស្ត្រីទាំងអស់នៅថ្ងៃនេះទេ ហើយបានបាញ់រ៉ុក្កែតទៅលើពលរដ្ឋអ៊ីស្រាអែល។

រដ្ឋាភិបាលអ៊ីស្រាអែល បានប្តេជ្ញាធ្វើឲ្យសម្រេចគោលដៅនៃសង្រ្គាម រួមមានការដោះលែងចំណាប់ថ្នូរ ការលុបបំបាត់ក្រុមហាម៉ាស និងធានាបានថាតំបន់ហ្កាហ្សានឹងមិនបង្កការគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែលទៀតនោះទេ។

មន្ត្រីក្រុមហាម៉ាស់ បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថែមពេលបទឈប់បាញ់។

លោក Osama Hamdan មន្ត្រីជាន់ខ្ពស់សម្រាប់ក្រុម ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មាន Al Jazeera ថា ជារៀងរាល់ថ្ងៃក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងទៅនៃបទឈប់បាញ់បណ្តោះអាសន្ន អ៊ីស្រាអែលបានធ្វើសកម្មភាពក្នុងវិធីមួយដើម្បីបំផ្លាញដំណើរការទាំងមូល។ យើងនៅតែមានភាពវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ ប៉ុន្តែអ៊ីស្រាអែលបានបដិសេធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        64
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        55
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm