ចិន​ថ្កោលទោស​ចំពោះ​ការ​បំភ្លៃ​របស់​ក្រុម​ប្រទេស G7 បន្ទាប់ពី​មានការ​រិះគន់​លើ​តំបន់ Xinjiang និងទីក្រុង Hong Kong

2021/06/15 05:26:34 pm        132

ចិន៖ ​កាលពី​ថ្ងៃ​ចន្ទ ​ប្រទេស​ចិន​បាន​ចោទប្រកាន់​ក្រុម​ប្រទេស G7 ពី​បទ​ប្រើ​ឧបាយកល​នយោ​បាយ​ បន្ទាប់ពី​ក្រុម​ប្រទេស​ទាំង​នោះ​បាន​រិះគន់​ទីក្រុង​ប៉េកាំង ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​តំបន់​ស្វយ័ត Xinjiang និង​ទីក្រុង Hong Kong​។​

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​រយៈពេល ៣ថ្ងៃ​នៅ​ចក្រភព​អង់គ្លេស ​មេដឹកនាំ G7 បាន​ស្ដីបន្ទោស​ប្រទេស​ចិន​ ចំពោះ​ការ​រំលោភ​បំពាន​លើ​ជនជាតិភាគតិច​នៅ​ក្នុង​តំបន់ ​Xinjiang ​និង​សកម្មជន​នៅ​ទីក្រុង​ Hong Kong ​ខណៈ​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ប៉េកាំង​ចាប់ផ្តើម​ធ្វើ​សកម្មភាព ​ប្រកបដោយ​ទំនួល​ខុសត្រូវ ចំពោះ​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស​។​ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​បាន​ឆ្លើយតប​វិញ​ភ្លាមៗ​កាលពី​ថ្ងៃ​ចន្ទ ​និង​បាន​ចោទប្រកាន់​បណ្ដា​មេដឹកនាំ G7 ពី​បទ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង។

​អ្នកនាំពាក្យ​ស្ថានទូត​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​ “ក្រុម​ប្រទេស ​G7 ឆ្លៀត​កេង​ចំណេញពី​បញ្ហា​ពាក់ព័ន្ធ​នឹង​តំបន់ ​Xinjiang ​ជា​លេស​ក្នុង​ឧបាយកល​នយោបាយ និង​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ​ដែល​យើង​ប្រឆាំង​ដាច់ខាត។​ សេចក្ដីថ្លែងការណ៍​ខាងលើ​បាន​ចោទ​ប្រកាន់​ក្រុម​ប្រទេស G7 ថា ​ជា​ការ​ភូត​កុហក ពាក្យ​ចចាមអារ៉ាម និង​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន៕

អត្ថបទ៖ សុខ​មាន

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm