បាតុករគាំទ្រប៉ាឡេស្ទីនដុតខ្លួនឯងនៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល នៅអាត្លង់តា

2023/12/02 08:24:17 pm        153

អាជ្ញាធរបានឲ្យដឹងថា បាតុករម្នាក់ដែលមានទង់ជាតិប៉ាឡេស្ទីន បានដុតខ្លួនឯង កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) នៅខាងក្រៅស្ថានកុងស៊ុលអ៊ីស្រាអែល ក្នុងទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដោយបានធ្វើឲ្យសន្តិសុខម្នាក់រងរបួស នៅពេលដែលសន្តិសុខរូបនោះ ព្យាយាមចូលទៅអន្តរាគមន៍។

មេនគរបាលក្រុងអាត្លង់តា លោក Darin Schierbaum បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា បុគ្គលដែលមន្ត្រីមិនបានកំណត់អត្តសញ្ញាណនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយចំណែកស្ថានភាពរបស់សន្តិសុខ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។

នគរបាលបាននិយាយបន្ថែមថា បាតុករបានទៅដល់ម៉ោងប្រហែល ១២:១៥នាទី (ម៉ោងនៅសហរដ្ឋអាមេរិក) នៅអគារការិយាល័យ ដែលជាទីកន្លែងសម្រាប់ស្ថានកុងស៊ុល ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត ហើយបានប្រើសាំងដុត។ ការិយាល័យ នៅក្រុងអាត្លង់តារបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) បានប្រាប់ថា ខ្លួនកំពុងសម្របសម្រួលជាមួយរដ្ឋបាលអនុវត្តច្បាប់ក្នុងតំបន់។ ស្ថានកុងស៊ុល និងស្ថានទូតអ៊ីស្រាអែលប្រចាំក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

អ៊ីស្រាអែលបានចាប់ផ្ដើមការវាយប្រហារផ្នែកយោធា នៅតំបន់ហ្កាហ្សាឡើងវិញ កាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សា ដើម្បីបន្តបទឈប់បាញ់រយៈពេល ១សប្តាហ៍ បានបរាជ័យ។ អ៊ីស្រាអែលបានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមួយនេះ បានវាយប្រហារអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំង ២៤០នាក់។

ចំណែកខាងមន្ត្រីប៉ាឡេស្ទីនវិញ បាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញទឹកដីយ៉ាងច្រើន៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm