សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនបង្កបើករថយន្តព្រូស បុកបុរសម្នាក់បណ្តាលឱ្យស្លាប់ នៅក្នុងកោះពេជ្រ

2023/12/02 10:01:33 pm        7.2 K

ភ្នំពេញ៖ ករណីរថយន្តតូយូព្រូសមិនចាំស្លាកលេខមួយគ្រឿង បើក​បញ្ច្រាស​ទិស ទៅបុកនឹងម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅហ្នឹងកន្លែង នៅក្នុងកោះពេជ្រ កាល​ពី​វេលាទាបភ្លឺថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៣នោះ គិតមកទល់ពេលនេះ សមត្ថកិច្ចនគរបាល​ជំនាញ​កំពុងព្យាយាមស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោស ។

លោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV ឱ្យដឹងថា ​ករណីនេះ សមត្ថកិច្ចការិយាល័យ​ជំនាញ​របស់រាជធានី បានសហការជាមួយនគរបាលខណ្ឌចំការមន​ បើកការស្រាវជ្រាវតាំងពីថ្ងៃកើតហេតុ ជាបន្តបន្ទាប់តាមជំនាញ ​ពិសេសកាមេរ៉ាសុវត្ថិភាព នៅជុំវិញតំបន់កើតហេតុ ។

លោកបន្តថា បច្ចុប្បន្ន ​សមត្ថកិច្ចបានកំណត់បានតម្រុយខ្លះៗហើយ នឹងកំពុង​បន្តស្រាវជ្រាវបន្ថែមទៀត ​ដើម្បីឈានទៅចាប់ឃាត់ខ្លួនអ្នកបើកបរ​ និងរថយន្ត យកមកផ្តន្ទាទោសតាមច្បាប់ ​ឱ្យបាននៅពេលខាងមុខ ។

គួររំលឹកថា ​ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង ​នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅគល់ស្ពានកោះនរាត្រើយខាងលិច ក្នុងសង្កាត់ទន្លេបាសាក់ ​ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ចាន់ ប៉េងលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់គ្រឿងសក្ការៈ បូជា មានទីលំនៅភូមិសន្សំកុសល ​សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​ខាងលើ​ជិះម៉ូតូមួយគ្រឿង​ម៉ាកគុបសេរីចាស់គ្មាន​ស្លាកលេខ ធ្វើដំណើរចេញពីផ្ទះបម្រុងធ្វើដំណើរ​ទៅហាត់ប្រាណនៅកោះនរា ​ក្នុងទិសដៅពីលិចទៅកើត​ លុះដល់ចំណុចកើតហេតុ ក៏មាន​រថយន្តម៉ាកព្រូស ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ ​បានបើក​បរ​បញ្ច្រាសរង្វង់មូលសួនច្បារ ក៏បានបើកលឿនទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ​បណ្ដាលឲ្យជនរងគ្រោះ បែកក្បាលស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែងតែម្តង ។

សូមជម្រាបថា បច្ចុប្បន្ននេះសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារ​សាច់ញាតិ រៀបចំ​ធ្វើ​បុណ្យបូជាតាមប្រពៃណីរួចរាល់ហើយ ​ប៉ុន្តែ​សាច់ញាតិ​ជនរងគ្រោះ​ កំពុង​ដង្ហើយរកពន្លឺយុត្តិធម៌ និងស្នើរឱ្យសមត្ថកិច្ចមេត្តាព្យាយាមស្រាវជ្រាវតាមចាប់ខ្លួនជនបង្កយកមកផ្តន្ទាទោសឱ្យខាងតែបានផង ​ដើម្បីផ្តល់ភាពសមស្របចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគាត់ ។

គួរបន្ថែមថា អ្វីជាភាពសោកសង្រែង ​ក្នុងមរណះភាពរបស់ជនរងគ្រោះខាងលើ ក៏បានបន្សល់​ទុកនូវភាពឈឺចាប់ធ្ងន់ធ្ងរដល់កូនៗ​ ពិសេសស្ត្រីជាប្រពន្ធ ​ដែលកំពុងមាន​ជម្ងឺមហារីកសុដន់​ធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍មួយផ្នែកទៅហើយ ឥលូវបែរជាមកទទួលបាន​អារម្មណ៍​ប៉ះពាល់​ផ្លូវចិត្តមួយផ្នែកធំបន្ថែមទៀត ​ដែលជាការបាត់បង់មនុស្សជាទីស្រលាញ់​បំផុតក្នុងជីវិត ដែល​បានទៅហើយមិនអាចវិលត្រឡប់មកវិញ ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm