ក្រុមអ្នកសារព័ត៌មានហុងកុង បារម្ភយ៉ាងខ្លាំង ដោយសារអ្នករាយការណ៍ព័ត៌មានមិនបានត្រឡប់ពីដំណើរទៅទីក្រុងប៉េកាំង

2023/12/02 10:33:05 pm        84

សមាគមអ្នកសារព័ត៌មានក្រុងហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា ខ្លួនមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីសុវត្ថិភាព និងកន្លែងនៅរបស់អ្នករាយការណ៍ព័ត៌មានរបស់សារព័ត៌មាន South China Morning Post (SCMP) ដែលមិនអាចទាក់ទងបាននោះឡើយ ចាប់តាំងពីទៅចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៉េកាំង កាលពីចុងខែតុលា។

អ្នកសារព័ត៌មានជាន់ខ្ពស់ម្នាក់ គឺអ្នកនាង Minnie Chan ដែលរាយការណ៍ពីបញ្ហាសន្តិសុខរបស់សារព័ត៌មាននេះ បានធ្វើដំណើរពីទីក្រុងហុងកុងទៅកាន់ទីក្រុងប៉េកាំង ដើម្បីរាយការណ៍នៅក្នុងវេទិកាការពារជាតិរបស់ចិន កាលពីចុងខែតុលា។ នេះបើយោងតាមប្រភព២ ដែលស្និទ្ធនឹងរូបនាង។

ប្រភពចំនួន ៤ទៀត ដែលដឹងពីបញ្ហានេះ ដោយក្នុងនោះរួមមានទាំងសហការី SCMP របស់អ្នកនាង Chan និងមិត្តភក្តិរបស់នាងផងដែរ បាននិយាយថា ពួកគេមិនអាចទាក់ទងនាងបានសោះ ចាប់តាំងពីថ្ងៃបន្ទាប់ពីវេទិកានោះ។ ប្រភពទាំងនោះបដិសេធមិនបញ្ចេញឈ្មោះរបស់ខ្លួននោះទេ ដោយសារតែស្ថានការណ៍មិនអំណោយផល។

សមាគមអ្នកសារព័ត៌មានហុងកុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «សមាគមអ្នកសារព័ត៌មានក្រុងហុងកុង មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់អ្នកនាង Minnie ហើយកំពុងស្នើសុំព័ត៌មានបន្ថែមពី SCMP»។

តែយ៉ាងណាក្ដី SCMP បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា អ្នកនាង Chan បាន «សុំឈប់សម្រាកផ្ទាល់ខ្លួន»។ សារព័ត៌មាននេះ បានបន្ថែមថា គ្រួសាររបស់អ្នកនាង Chan «បានប្រាប់យើងថា នាងកំពុងនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ គ្រួសាររបស់នាង បានប្រាប់យើងថា នាងមានសុវត្ថិភាព ប៉ុន្តែបានស្នើសុំឲ្យយើងគោរពសិទ្ធិឯកជនរបស់នាង»។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា លោក «មិនដឹងពាក់ព័ន្ធនឹងស្ថានភាពនេះទេ» នៅពេលត្រូវបានសួរអំពីករណីរបស់អ្នកនាង Chan នៅក្នុងសន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំ។ រីឯការិយាល័យសន្តិសុខក្រុងហុងកុង ក៏មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm