គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃ ការងារថែទាំផ្លូវជនបទចំនួន១៣ខ្សែ ក្នុងខេត្តពោធិ៍សាត់

2023/12/02 10:46:24 pm        295

គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទចំនួន២រូប គឺឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា និងដោយមានការចូលរួម លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងសហការី បានចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាលក្ខណៈខួប ផ្លូវក្រាលក្រួសក្រហម ចំនួន ១៣ខ្សែ ប្រវែងសរុប ១០១ ០៥០ម៉ែត្រ រួមនិងសំណងលូ ស្ពាន និងទំនប់បង្ហៀរ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

ផ្លូវទាំង១៣ខ្សែនោះស្ថិតក្នុងស្រុកកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកតាលោសែនជ័យ រួមមាន៖

១-ផ្លូវទួលចា-កែវមុនី ប្រវែង ៩ ៤០០ម ស្ថិតក្នុង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ 

២-ផ្លូវបាក់ត្រា អូរកា ស្វាយប៉ាក ប្រវែង ១៧ ២៥០ម ស្ថិតក្នុងស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ 

៣-ផ្លូវរលួស ប្រវែង ១១ ១០០ម ស្ថិតក្នុងស្រុកក្រគរ និងស្រុកកណ្តៀង

៤-ផ្លូវវត្តបន្ទាយត្រោក ភូមិកំពង់សំបួរ ប្រវែង ៤ ២០០ម ស្ថិតក្នុងឃុំស្រែស្តុក និងឃុំកញ្ជរ ស្រុកកណ្តៀង 

៥-ផ្លូវរលាប-ទួលក្រួស ប្រវែង ៧ ០០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ 

៦-ផ្លូវគោករំល-កោះស្វាយ(ផ្លូវវត្តស្រោង) ប្រវែង ៣ ២០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ 

៧-ផ្លូវដូង-ត្រពាំងរំដេញ ប្រវែង ៧ ៤០០ម ស្ថិតនៅក្នុង ស្រុកក្រគរ 

៩-ផ្លូវរលាប-អូរថ្កូវ ប្រវែង ២ ២០០ម ស្ថិតនៅក្នុង ក្រុងពោធិ៍សាត់ 

១០-ផ្លូវភូមិថ្មី តាំងគោក ៥.៥ម ប្រវែង ៦ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ 

១១-ផ្លូវផ្ទះរុង-ជ្រៃក្រឹម ប្រវែង ១០ ៣០០ម ស្ថិតនៅក្នុងភូមិ ស្រុកតាលោសែនជ័យ 

១២-ផ្លូវអូរដារ ប្រវែង ១០ ០០០ម ស្ថិតនៅក្នុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

១៣-ផ្លូវប្រហាល-តាំងគោក ប្រវែង ៨ ៥០០ម ស្ថិតនៅក្នុង ស្រុកតាលោសែនជ័យ 

បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេសដូចមានចែងនៅក្នុងកិច្ចសន្យា និងសំណូមពរអោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បន្តថែទាំផ្លូវខាងលើ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងនេះជាប្រចាំ ព្រោះផ្លូវទាំងនេះជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និង ឯកឧត្តម អ៊ិន ចន្ថា ជម្រុញអោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយ និងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm