សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា

2023/12/02 11:33:07 pm        339

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំ​គណៈប្រតិភូអញ្ជើញទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងវិស័យព្រះពុទ្ធសាសនា ដែលជាសក្កានុពលរបស់ខេត្តហាណាម សម្រាប់តំណាងរាស្រ្ត យកមកធ្វើការផ្សព្វផ្សាយជូនពលរដ្ឋ។

ដំណើរទស្សនកិច្ចនេះបានទទួលការស្វាគមន៍ដោយ ឯកឧត្តម Truong Quoc Huy អនុប្រធានគណៈកម្មាធិការបក្សខេត្ត និងសហការីជាច្រើននាក់។ នៅក្នុងបទបង្ហាញរបស់ឯកឧត្តម អនុប្រធានគណៈកម្មាធិការបក្សខេត្តបានឱ្យដឹងថា ខេត្តហាណាម ជាខេត្តមួយដែលមានសក្តានុពលខ្លំាងលើវិស័យទេសចរណ៍ កសិកម្ម និងព្រះពុទ្ធសាសនា។ ដោយសារមានធនធានធម្មជាតិ និងដោយទទួលបានការវិនិយោគពីវិស័យឯកជន ខេត្តហាណាម​មានការរីកចម្រើន ប្រជាពលរដ្ឋមានប្រាក់ចំណូលកើនឡើងជាលំដាប់។ ខេត្តហាណាមស្ថិតនៅភាគខាងត្បូងទីក្រុងហាណូយ ប្រមាណ៦០គីឡូម៉ែត្រ ដែលមានផ្លូវគមនាគមន៍ទំាងផ្លូវទឹក និងផ្លូវគោកទៅមកក្រុងហាណូយ បានបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម។

សម្តេចមហារដ្ឋសភាធិការធិបតី បានចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់ខេត្ត និង​បានស្នើដល់ឯកឧត្តម Truong Quoc Huy ជួយកៀរគរអ្នកវិនិយោគទៅបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានេះសម្តេចក៏បានស្នើជូនថ្នាក់ដឹកនាំខេត្ត ពិនិត្យលទ្ធភាពក្នុងការចងសម្ព័ន្ធភាពជាមួយ​ខេត្តណាមួយរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សមាជិកសមាជិការដ្ឋ​សភាកម្ពុជា ជាតំណាងពលរដ្ឋនៅទូទាំងប្រទេស បានសិក្សាឈ្វេងយល់នៅក្នុងខេត្តហាណាម​នាពេលនេះ ជាការដកស្រង់បទពិសោធន៍ល្អៗ ដែលជាសក្តានុពលរបស់ខេត្តលើវិស័យ​កសិម្មបែបទំនើប ទេសចរណ៍ និងវិស័យព្រះពុទ្ធសាសានា ជាដើមនេះ យកទៅផ្សព្វផ្សាយ​ជូនពលរដ្ឋ ពីព្រោះថាវិស័យដែលរីកចម្រើននេះក៏ជាអាទិភាពរបស់កម្ពុជាដែរ។

សម្តេច បានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌។

នៅក្នុងដំណើទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី ក៏បានអញ្ជើញទៅទស្សនាវត្ត Tam Chuc ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំ តែងតែទទួលរៀបចំព្រឹត្តិការណ៍ព្រះពុទ្ធសាសនា ជាលក្ខណៈអន្តរជាតិ មានពលរដ្ឋជាច្រើនប្រទេសបានចូលរួម ដែលបានបម្រើដល់​វិស័យ​ព្រះពុទ្ធសាសនាផងនិងទេសចរណ៍ផង។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញដាំឈើ នៅក្នុងបរិវេណវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm