ខណៈការប្រារព្ធខួប៥ឆ្នាំ នៃការសម្ពោធដាក់ឲ្យដំណើរការនូវវិមានឈ្នះ ឈ្នះ នៅសល់តែ២៩ថ្ងៃទៀត នោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ មកពីស្រុកព្រះស្តេច ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តចុះមកទស្សនកិច្ច និងសិក្សាឈ្វេងយល់អំពីអត្ថន័យបន្ថែមទៀត នៅវិមានជាប្រវត្តិសាស្រ្តមួយនេះ។
ក្រោយធ្វើចុះទស្សនកិច្ច និងសិក្សាឈ្វេងយល់អំពីវិមានឈ្នះ ឈ្នះ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់បានលើកឡើងថា ពួកគេបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីអត្ថន័យ ខ្លឹមសារដែលបានចារិកនៅតាមផ្ទាំងសិលានានាក្នុងបរិវេននេះ ហើយពួកគេបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងយុទ្ធជនដទៃទៀតដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិ បាននាំឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ៕