អាមេរិកបង្ហាញផែនការនៅ COP28 ដើម្បីកាត់បន្ថយការបំពុលខ្លាំងដល់បរិយាកាសពីប្រេង និងឧស្ម័ន

2023/12/03 12:27:39 am        336

រដ្ឋបាលរបស់ប្រធានាធិបអាមេរិកលោក Joe Biden នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បានបង្ហាញនូវច្បាប់ចុងក្រោយដែលមានគោលបំណងរឹតបន្តឹងការបញ្ចេញសារធាតុមេតានរបស់ឧស្សាហកម្មប្រេង និងឧស្ម័ន នៅសហរដ្ឋអាមេរិក ដោយនេះជាផ្នែកនៃផែនការសកល ក្នុងការទប់ស្កាត់ការបំភាយឧស្ម័ន ដែលរួមចំណែកដល់បម្រែបម្រួលអាកាសធាតុ។

ច្បាប់ ដែលប្រើពេល ២ឆ្នាំ ដើម្បីបង្កើតឡើង ត្រូវបានប្រកាសដោយមន្ត្រីអាមេរិក នៅឯសន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ នាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ គេរំពឹងថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នឹងរៀបរាប់លម្អិតពីរបៀប ដែលពួកគេនឹងសម្រេចបាននូវការសន្យា ដែលធ្វើឡើងពីប្រទេសចំនួន ១៥០ កាលពី ២ឆ្នាំមុន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នមេតានចំនួន ៣០ភាគរយ ពីកម្រិតឆ្នាំ២០២០ នៅត្រឹមឆ្នាំ២០៣០។

សារធាតុមេតានលេចធ្លាយទៅក្នុងបរិយាកាសដោយមិនអាចមើលឃើញបានពីកន្លែងខួង បំពង់បង្ហូរឧស្ម័ន និងឧបករណ៍ប្រេង និងឧស្ម័នផ្សេងទៀត។ សារធាតុនេះមានសក្តានុពលបង្កឲ្យមានកម្ដៅខ្លាំងជាងកាបូនឌីអុកស៊ីត ហើយបំបែកខ្លួននៅក្នុងបរិយាកាសលឿនជាង ដូច្នេះ ការទប់ស្កាត់ការបំភាយឧស្ម័នមេតានអាចមានឥទ្ធិពលភ្លាមៗទៅលើការកំណត់ការប្រែប្រួលអាកាសធាតុ។

ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បាននិយាយថា ច្បាប់នេះនឹងទប់ស្កាត់ឧស្ម័នមេតាន ដែលត្រូវបានប៉ាន់ប្រមាណ ៥៨លានតោនមិនឲ្យចូលទៅក្នុងបរិយាកាស ក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០៣៨ ដែលស្ទើរតែស្មើនឹងការបំភាយកាបូនឌីអុកស៊ីតទាំងអស់ពីវិស័យថាមពល ក្នុងឆ្នាំ២០២១៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm