កិច្ចប្រជុំស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ឈានដល់ទីបញ្ចប់

2023/12/03 12:42:18 am        405

តំណាងមកពីបណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បានសន្យាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ នៅចំពោះមុខការគំរាមកំហែងកាន់តែខ្លាំងឡើងៗ។

កិច្ចប្រជុំលើកទី២ របស់បណ្ដារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ បានបញ្ចប់ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ)។ បណ្ដាអ្នកចូលរួមបានអនុម័តសេចក្តីប្រកាសនយោបាយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំរយៈពេល ៥ថ្ងៃ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្តីប្រកាសនេះ បានសម្តែងការព្រួយបារម្ភអំពីហានិភ័យនុយក្លេអ៊ែរ ដែលកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការធ្វើទំនើបកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែរ និងការកើនឡើងភាពតានតឹងជាសកល។ សេចក្ដីប្រកាស បានលើកឡើងថា ការប្រើប្រាស់ ឬការគំរាមកំហែងណាមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការបំពានច្បាប់អន្តរជាតិ និងធ្វើឲ្យខូចដល់សន្តិភាព និងសន្តិសុខពិភពលោក។

សេចក្ដីប្រកាសនេះបានកត់សម្គាល់ថា មានប្រទេសជាច្រើនទៀត ដែលស្ថិតក្រោមការធានាសន្តិសុខនុយក្លេអ៊ែររយៈពេលវែង ហើយថា ការបញ្ជាក់ពីការទប់ស្កាត់នុយក្លេអ៊ែរ ជាគោលនយោបាយសុវត្ថិភាពស្របច្បាប់ «ប្រកបដោយគ្រោះថ្នាក់» បង្កើនហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។ សេចក្ដីប្រកាសនេះ បានជំរុញឲ្យប្រទេសទាំងអស់បោះបង់ចោលវិធីសាស្រ្តបែបនេះ ហើយជំនួសមកវិញដោយការចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា ប្រទេស និងតំបន់ចំនួន ៥៩ បានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយមានរដ្ឋចំនួន៣៥ ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm