អាមេរិកផ្អាកការហោះហើរយន្តហោះកងទ័ពអាកាស Osprey នៅជប៉ុន បន្ទាប់ពីមានការធ្លាក់

2023/12/03 12:46:01 am        325

ក្រសួងការពារជាតិអាមេរិក បាននិយាយថា ខ្លួននឹងផ្អាកការហោះហើររបស់យន្តហោះដឹកជញ្ជូន Osprey ដែលប្រតិបត្តិការដោយកងទ័ពអាកាសអាមេរិក នៅប្រទេសជប៉ុន បន្ទាប់ពីមានការធ្លាក់បណ្ដាលឲ្យមានអ្នកស្លាប់ កាលពីថ្ងៃពុធ (ទី២៩ ខែវិច្ឆិកា) នៅក្នុងដែនទឹកភាគនិរតីរបស់ប្រទេសនេះ។

អនុរដ្ឋមន្ត្រីផ្នែកសារព័ត៌មានរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ថា សុវត្ថិភាពរបស់ទាហានអាមេរិក និងសន្តិសុខក្នុងតំបន់របស់ប្រទេសជប៉ុន គឺជាអាទិភាពចម្បងសម្រាប់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រីបានបន្ថែមថា យន្តហោះ Osprey ដែលជាកម្មសិទ្ធិរបស់កងម៉ារីនអាមេរិក និងអង្គភាពផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឲ្យហោះហើរ តែលុះត្រាណាបានឆ្លងកាត់ការថែទាំ និងការត្រួតពិនិត្យសុវត្ថិភាពយ៉ាងហ្មត់ចត់។

លោកស្រី Singh បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងជប៉ុនកំពុងចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងយន្តហោះ CV-22 Osprey ដែលបានដឹកនាវិកចំនួន ៨នាក់ នៅពេលដែលវាបានធ្លាក់នៅម្ដុំកោះ Yakushima ក្នុងខេត្ត Kagoshima។ អាជ្ញាធរបានរកឃើញសាកសពសមាជិកនាវិកម្នាក់។ ចំណែក៧នាក់ទៀត នៅតែបាត់ខ្លួន។

សេចក្តីថ្លែងការណ៍នេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានស្នើឲ្យភាគីអាមេរិកបញ្ឈប់ការហោះហើរយន្តហោះ Osprey របស់អាមេរិក ដែលមានមូលដ្ឋាននៅប្រទេសជប៉ុនទាំងអស់ លើកលែងតែបេសកកម្មស្វែងរក និងជួយសង្គ្រោះ រហូតដល់មានការបញ្ជាក់ថា យន្តហោះទាំងនោះមានសុវត្ថិភាព ក្នុងការហោះហើរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm