ពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ខ្លាំងលើការសម្តែងសិល្បៈចំរុះ សាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

2023/12/03 04:19:41 pm        354

ទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ លើកទី៧០ នៃការបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា- ជប៉ុន ប្រារព្ធ​ធ្វើ​ឡើងទទួល​បាន​ការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាយ៉ាងច្រើន កុះករ ក្នុងរាត្រីថ្ងៃទី០២ ធ្នូ ម្សិលមិញនេះ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​កាទូតរវាងកម្ពុជា- ជប៉ុន បានបង្ហាញ​អំពី​សិល្បៈ​វប្បធម៌​ប្រពៃណី​ដ៏​ផូរ​ផង់​នៃ​ប្រទេស​ទាំងពីរ​។​ ព្រឹត្តិការណ៍នេះក៏ត្រូវ បានចាត់ទុកជា​ផ្នែកមួ​យ​នៃ​ការ​ខិតខំប្រឹ​ងប្រែ​ង ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ និងធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរវប្បធម៌ប្រពៃណី។ ស្របគ្នានោះទស្សនីយភាពដ៏អស្ចារ្យថ្ងៃដំបូង នៃព្រឹត្តិការណ៍ ប្រារព្ធ​ធ្វើ​ឡើង​ទទួល​បានការគាំទ្រដោយមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា យ៉ាង​ច្រើន​កុះករ។ ប្រជាពលរដ្ឋភ្ញៀវជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនា បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា នេះគឺជាលើកទីមួយហើយដែលពួកគាត់បានទស្សនា នូវ​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​បែប​នេះ ​ដែលសម្ដែងដោយ សិល្បករសិល្បការិនីខ្មែរ និងជប៉ុន នៅលើទឹកដីអង្គរនេះ

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៣ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប ដែលនឹងផ្តល់ឱ្យភ្ញៀវជាតិ និង​អន្តរជាតិអាចចូលរួមទស្សនាដោយសេរី ។ ហើយនៅល្ងាចថ្ងៃទី០៣ ធ្នូ នេះ ក៏មានការ live បន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ BTV Cambodia, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងសមាគមជនជាតិជប៉ុននៅកម្ពុជា ចាប់ពីម៉ោង៥ល្ងាចតទៅ៕ អត្ថបទ៖ អេណា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        137
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm