ភ្ញៀវទេសចរ៖ ភាពសប្បាយរីករាយ នៃព្រឹត្តិការបុណ្យសមុទ្រកើតចេញពីកត្តាសុខសន្តិភាព

2023/12/03 04:39:41 pm        307

ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួកគាត់រំភើបរីករាយមែនទែន ដែល​បាន​មកកម្សាន្តបុណ្យសមុទ្រ លើកទី១០ ជុំទី៣ នៅខេត្តកែប ព្រឹត្តិការណ៍នេះអធឹកអធម មាន​កម្ម​វិធី​កម្សា​ន្តសប្បាយច្រើន ធ្វើឲ្យប្លែកភ្នែក ប្លែកអារម្មណ៍ ហើយថា​ព្រឹត្តិការណ៍​ដ៏​សប្បាយរីករាយនេះ គឺ​កើត​ចេញ​ពីសុខសន្តិភាព ដែលសម្តេចតេជោ យកជីវិតទៅប្តូរមកឲ្យពលរដ្ឋ និងប្រទេសជាតិ ។

ទេសចរមកពីខេត្តកំពត កញ្ញា លក្ខិណា បានប្រាប់ឲ្យដឹងថា នៅរាត្រីទី២ នៃពិធីបុណ្យ​សមុទ្រ​ លើក១០ ជុំ៣ នៅខេត្តកែប ទោះមានភ្លៀងធ្លាក់ ធ្វើឲ្យខកខាន​កម្ម​វិធី​របស់​ប្រមុខ​ថ្នាក់​ដឹកនាំ​ក៏​ពិត​មែន ប៉ុន្តែក្រោយពេលរាំងភ្លៀង កម្មវិធីកម្សាន្តសប្បាយនៅតែបន្ត ហើយភ្ញៀវ​ទេសចរ​ក៏​បាន​មក​ចូល​រួម​កា​ន់តែច្រើន ប្រកបដោយទឹកមុខសប្បាយរីករាយ ។ កញ្ញាផ្ទាល់យល់ឃើញថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះមា​នកម្មវិធីប្លែកគួរឲ្យទាក់ទាញច្រើន ពិសេសកន្លែងដើរលេងនៅខេត្តកែបតែម្តង ។

ចំណែកលោកតាកឿន មកពីស្រុកឈូកខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍ដែរថា នេះជា​លើក​ទីមួយ​ហើយក្នុងឆាកជីវិតរបស់លោកតា ដែលបានមកដើរកម្សាន្តក្នុងពិធីបុណ្យសមុទ្រ។ ការ​រៀប​ចំបានល្អ មានកម្មវិធីកម្សាន្តសប្បាយច្រើនគក្រឹកគគ្រេង ខុសពីជំនាន់លោកតា ពេល​ធំ​ដឹង​ក្តី​ឡើង​ជួបតែសង្គ្រាម។ ប៉ុន្តែបន្ទាប់ពីមានសុខសន្តិភាព ប្រទេសរីកចម្រើន ហើយ​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយជាច្រើនត្រូវបានបង្កើតឡើងដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ជាក់ស្តែង​ដូច​ពិធី​បុណ្យសមុទ្រនេះពិតជាគួរឲ្យរីករាយណាស់។

តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឲ្យដឹងថា ថ្ងៃទី១ នៃ​ពិធីបុណ្យសមុទ្រមានពលរដ្ឋ និងទេសចរជាតិអន្តរជាតិ ចូលរួមកម្សាន្តសប្បាយ ជាង ៤ម៉ឺន​នាក់ ចំណែកនៅថ្ងៃទី២ មានចំនួនជាង១២ម៉ឺននាក់ ហើយស្ថា​ន​ភាព​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរលើកលែងតែបញ្ហាអាកាសធាតុ ដោយសារល្ងាចថ្ងៃទី២ មានភ្លៀង​ធ្លាក់​ធ្វើ​ឲ្យខ​ក​ខាន​ដល់​កម្ម​វិធី​របស់​ប្រមុខថ្នាក់ដឹកនាំ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm