ប្រធានសភាកម្ពុជា-វៀតណាម ឯកភាពពូនជ្រុំវប្បធម៌ទំនាក់ទំនងដ៏ល្អដល់យុវជនជំនាន់ក្រោយ

2023/12/03 05:48:19 pm        297

តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​ដោយ​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅសាធារណរដ្ឋ​សង្គម​និយម​វៀតណាម ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ ភាគីទាំងពីរ​បាន​ឯកភាព​រួម​គ្នា​ពូន​ជ្រុំ និងផ្សព្វផ្សាយវប្បធម៌នៃទំនាក់ទំនងដ៏ល្អ និងកម្រ​របស់​ប្រទេស​ទាំងពីរ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បានដឹង និងបន្តថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង។

តាមរយៈដំណើរទស្សនកិច្ច របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាមនេះសម្តេចរដ្ឋសភាធិបតី បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (NGUYEN Phu Trong) អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឯកឧត្តម វូ វ៉ាន់ធួង (VO Van Thuong) ប្រធានរដ្ឋវៀតណាម និងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​សមជាមួយប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា ព្រមទាំង​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅខេត្តហាណាម ដើម្បីសិក្សាឈ្វេងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និង​ព្រះពុទ្ធសាសនា ដើម្បី​ផ្សព្វផ្សាយជូនពលរដ្ឋផងដែរ។

គ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី និងសមភាគីវៀតណាម បានលើកឡើង​អំពី​ទំនាក់​ទំនង​ដ៏​ល្អរវាង ព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម​ដែល​មាន​តាំង​ពីយូរ​លង់​មក​ហើយ និងត្រូវបានពូនជ្រំឡើងដោយថ្នាក់ដឹកនាំ ប្រទេសទាំងពីរនៅគ្រប់ជំនាន់ ទំនាក់ទំនង​ នៃ​ប្រទេស​ទាំង​ពីរ​បានផ្ដើមឡើងពីការប្រកៀកស្មាគ្នាដើម្បីបញ្ចប់សង្គ្រាម បង្រួបបង្រួមទឹកដី និង​ឯករាជ្យ​ជាតិ។ ទំនាក់ទំនងជាប្រពៃណីអ្នកជិតខាងល្អដៃគូសហប្រតិបត្តិការជានិរន្តរ៍ មាន​ការ​រីក​ចម្រើន​ឥត​ឈប់ឈរដោយឈរលើស្មារតីស្មោះត្រង់ ទំនុកចិត្ត និងការយោគយ​ល់​គ្នាទៅ​វិញ​ទៅ​មក សំដៅសម្រេចបាននូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជាតិ​ទាំង​សង​ខាង​ស្រប​តាម​ទិស​ស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ យូរអង្វែង និងជានិរន្តរ៍»។

ភាគីទាំងពីរបានឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយ​វប្បធម៌​នៃ​ទំនាក់​ទំនង​ដ៏​ល្អនិ​ង​កម្រ​នេះ ​ដល់យុវជន ជំនាន់ក្រោយឱ្យបានដឹង និងបន្តថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្ដល់នូវសុខសន្តិភាព និ​ង​ការអភិវឌ្ឍដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានរួមចំណែកដល់ ការកសាង​សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូលថែមទៀត៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm