ឯកឧត្តម​ ឌិត​ ទីណា​ អញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់ខេត្ត​ ក្រុង-ស្រុកទាំង៩​ ទូទាំងខេត្តបន្ទាយមានជ័យ

2023/12/03 06:31:50 pm        305

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២៣​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បាន​អញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់ដឹកនាំខេត្ត​ ក្រុង-ស្រុកទាំង៩​ ទូទាំង​ខេត្ត​បន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ ក៏ធ្វើ​រាយការណ៍​សង្ខេប​អំពី​ភូមិ​សាស្រ្តនៃ​ខេ​ត្តបន្ទាយមានជ័យ​ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា​ និងជាខេត្ត​មួយ​ជាប់​ព្រំប្រទល់នៅប្រទេសថៃ​ លាតសន្ធឹងប្រវែង​ ១៥៣គីឡូម៉ែត្រ​ ដែលមាន​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​ចំនួនពីរគឺ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និង​មាន​ច្រកទ្វារតំបន់ព្រំដែនចំនួនពីរទៀតគឺ ច្រកទ្វារតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារ​តំបន់​ព្រំដែន បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក។

​នាឱកាសនោះឯកឧត្តម​ ឌិត​ ទីណា​ ក៏បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានខិតខំប្រឹងប្រែង​ ដល់​ដំណើរ​ការ​អភិវឌ្ឍ​ខេត្ត​ និងប្រជាជនទូទាំងខេត្តទាំងមូល។ ឯកត្តម​ បន្តថា​ រាជដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នីមួយៗ ដើម្បីចូលរួមធ្វើការដោះស្រាយនូវបញ្ហាប្រឈម សំណើ សំណូមពរ​នានា​របស់​មូលដ្ឋាន និងត្រូវធ្វើ ការតាមដាន ត្រួតពិនិត្យ និងជំរុញសកម្មភាពដោះស្រាយបញ្ហាទាំងនោះ ដោយ​ផ្អែកលើច្បាប់ លិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ និងវិធាន​ការ​របស់​រាជ​រដ្ឋាភិបាល​។

ឯកឧត្តម​ បន្ថែមថា ករណីមិនអាចដោះស្រាយបាន ប្រធានក្រុមការងារ រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​រាជ​ធានី-ខេត្ត អាចជួបពិភាក្សា ឬ​ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធដើម្បី ចាត់​វិធាន​ការ​ដោះស្រាយស្របតាមសមត្ថកិច្ចនៃក្រសួង ស្ថាប័ននីមួយៗ។ ករណី​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបញ្ជូន​មក​លេខា​ធិការដ្ឋាន​ក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដើម្បីធ្វើការបូក​សរុប​រាយ​ការណ៍​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល​ពិនិត្យ និងសម្រេច។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អាណត្តិទី៧​ ឯក​ឧត្តម​ ឌិត​ ទីណា​ ប្ដេជ្ញាចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្ម​វិធី​កំណែ​ទម្រង់​នានា​របស់​រាជ​រដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​ឈាន​ចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០​។

សូមបញ្ជាក់ដែរថា​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ចាត់​តាំង​សមាស​ភាព​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋានខេតតបន្ទាយមានជ័យ​ ដោយចាត់តាំងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ក្នុង​អាណត្តិថ្មី​៕​ អត្ថបទ៖​ រឿង​ ចន្ទ្រា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm