ទេសរដ្ឋមន្ដ្រី ថោង ខុន ក្លាយជាសមាជិកកិត្តិយសក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក

2023/12/03 07:18:06 pm        355

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ត្រូវបានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើស​តាំង​ជា​សមាជិកកិត្តិយស និងត្រូវបានលោក Louis Thebault ប្រធាន​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភព​លោក នាំយកមកប្រគល់ជូនឯកឧត្តមដោយផ្ទាល់ ក្នុង​ឱកាស​ទិវា​រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសម្ដែងនូវសេចក្ដីរំភើបរីករាយ និងមោទនភាពជាខ្លាំង ដែលទទួលបានសេចក្ដីទុកចិត្ត និងការផ្ដល់កិត្តិយសដ៏ធំធេងពីអង្គមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកជ្រើសតាំងឯកឧត្តមជាសមាជិកកិត្តិយស។ ឯកឧត្តមថា សញ្ញាបត្រកិត្តិយសនេះ បានមកដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ដ្រី និងសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន ដែលកន្លងមកសម្ដេចទាំងពីរ បានដឹកនាំដ៏អស្ចារ្យ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ ។

លោក Louis Thebault បានឲ្យដឹងថា ការបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងឯកឧត្តមបណ្ឌិត ថោង ខុន ជាសមាជិកកិត្តិយសនេះ បន្ទាប់​ពី​អង្គ​មហា​សន្និបាត​ក្លិប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកល​លោក កាលពីថ្មីៗ បានចាត់ទុកឯកឧត្តម គឺជាឥស្សរជនដ៏ឆ្នើម តាំងពីដំណាក់កាលដំបូង នៃ​ការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ចូលជាសមាជិកក្លិបឆ្នេរដែលស្អាតបំផុតលើពិភបលោក តាំង​ពី​ឆ្នាំ​២០១០ និងយន្ដការជាបន្ដបន្ទាប់ ដូចជាគណៈកម្មការគ្រប់ក្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា និងការរៀបចំបុណ្យសមុទ្រជាដើម។

លោកបន្ដថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញអំពីភាពស្រស់ស្អាតរបស់ខ្លួន សក្ដានុពលជាច្រើន រាប់​បញ្ចូល​តាំង​ពីកោះ ទីក្រុង តំបន់ព្រៃកោងកាងជាដើម ពិសេស​បន្ទាប់​ពី​ខ្ញុំបា​ន​ទៅ​ទស្សន​កិច្ច​នៅ​តំបន់​ឆ្នេរ​ខេត្តកំពត គឺឆ្នេរសមុទ្រកម្ពុជា នៅតែបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន តាំងពីចូល​ជា​សមាជិក​ក្លិប។ តាមរយៈនេះ លោកបានកោតសរសេរ ចំពោះឯកឧត្តម ថោង ខុន ដែលកន្លងមក​ជា​រដ្ឋ​មន្ដ្រី​ផង និងជាតំណាងក្លិបឆ្នេរសមុទ្រកម្ពុជាផង បានធ្វើកិច្ចការជាច្រើន រហូតធ្វើ​ឲ្យ​អន្ដរជាតិ​ស្ងើច​សរសើរពីការគ្រប់គ្រងតំបន់ឆ្នេរនៅកម្ពុជា៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm