កម្ពុជាប្តេជ្ញាចិត្តធានាផ្តល់តាមការសន្យាចំពោះជនរងគ្រោះដោយសារមីន

2023/12/03 07:30:32 pm        246

ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងសារទៅកាន់ពិភពលោកថា កម្ពុជាប្តេជ្ញាចិត្ត ធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ព្រមទាំង​បន្ត​ជំរុញ​ភាព​ជាដៃគូ​ជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹម​ការ​ខិតខំ​ជាមួយ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និង​សមធម៌» ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា កម្ពុជា​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១.៣ ពាន់លាន​នាក់​នៅ​លើពិភពលោក រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេ។ ប៉ុន្តែថែម​ទាំង​អបអរ​សាទរ​ចំពោះ​ការ​រួម​ចំណែក​ដ៏​មាន​តម្លៃ​ដែល​ជន​មាន​ពិការភាព​ដែល​បាន​ធ្វើ​ចំពោះ​សហគមន៍​ពិភព​លោក ចំពោះភាពរឹងមាំ និងភាពធន់របស់​ពួក​គេ​ជា​ពិសេស​នៅ​ពេល​ប្រឈម​មុខ​ជា​មួយ​គ្រោះអាសន្ន និងវិបត្តិមនុស្សធម៌។

ឯកឧត្តមបញ្ជាក់ថា អស់រយៈពេលជាង ២៥ ឆ្នាំ រដ្ឋភាគីនៃអនុសញ្ញានេះ រួមជា​មួយ​នឹង​សង្គម​ស៊ីវិល និងអង្គការតំណាងនៃអ្នករស់រានមានជីវិតពីមីន បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​សំខាន់​ឆ្ពោះទៅ​រក​ការ​ប្រែក្លាយពាក្យនៃអនុសញ្ញានេះទៅជាការពិត។ ផែនការសកម្មភាពអូស្លូ បានគូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​បន្តក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីមីន គ្រួសារ និងសហគមន៍​ដែល​រង​ផលប៉ះពាល់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវតែ​បន្ត​ហើយ​ត្រូវ​តែ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បីធានាឱ្យមានការចូលរួមពេញលេញ និង​ការ​ដាក់​បញ្ចូល​អ្នក​រស់​រាន​មាន​ជីវិត​រួច​ផុត​ពីមីន ដោយឈរលើមូលដ្ឋានស្មើភាពជាមួយអ្នកដទៃនៅក្នុងសង្គម។

សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី៥ «កិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភព លោកគ្មានមីន» ឆ្នាំ២០២៤ បានប្តេជ្ញាចិត្ត ធានា និង​ផ្តល់​តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ចំពោះជនរង គ្រោះដោយសារមីន។ ការផ្តល់ដ៏សំខាន់នៃអនុសញ្ញានេះ គឺជាអាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាពបីរបស់កម្ពុជា។ កម្ពុជាក៏នឹងធ្វើការរួមគ្នាជាមួយអ្នករស់រានមានជីវិតពីមីន អង្គការ​តំណាង និងជនមានពិការ ដើម្បីធានាបាននូវការ ចូលរួមយ៉ាងសកម្ម និងការ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm