វៀតណាម​ពន្យារពេល​ស៊ី​ហ្គេម ឬ​អត់​អាច​នឹង​ដឹង​នា​ថ្ងៃ​ទី​២៤ ខែ​មិថុនា​

2021/06/15 06:15:02 pm        86

​ស៊ី​ហ្គេម៖ បន្ទាប់ពី​លើក​សំណើ​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀត​ណាម និង​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នឹង​រៀបចំ​កិច្ចប្រជុំ​ធំ​មួយនា​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ខាងមុខដើម្បី​សម្រេច​ថា ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅ​រដ្ឋធានី​ហាណូយនឹង​ត្រូវ​ពន្យារពេល ឬក៏​អត់​?

​គួរ​ដឹង​ថា ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ម្ចាស់ផ្ទះ​វៀតណាម​មានបំណង​ចង់​ពន្យារពេល​ស៊ី​ហ្គេម​នា​ចុង​ឆ្នាំ​២០២១ នេះទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​កម្រិត​ជំនាញ​ របស់​គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​កាលពី​ថ្មីៗ​កន្លងទៅ ប្រទេស​សមាជិក​អាស៊ាន​ភាគច្រើន​មិន​គាំទ្រ​ឡើយ អាស្រ័យហេតុនេះ​វៀតណាម​បាន​លើក​សំណើ ៣ ទៅ​រដ្ឋាភិបាល​របស់​ខ្លួនគឺ ទី​១-​រក្សា​ការប្រកួតតាម​កាលបរិច្ឆេទ​ចាស់ ទី​២-​សុំ​ពន្យារពេល​ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ និង​ទី​៣-​សុំ​ពន្យារពេល​ដល់​ឆ្នាំ​២០២៥ ឬ​ដល់​ឆ្នាំ​២០២៧ តែ​លុះ​ត្រា​មានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ដល់​វេន​ថៃ ឬ​ព្រុយណេ​សិន។​ ​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍​ថា បន្ទាប់ពី​វៀតណាមបាន​លើក​សំណើ​ទៅ​រដ្ឋាភិបាល​​របស់​ខ្លួន​បែបនេះ ប្រទេស​សមាជិក​ទាំងអស់ក៏បាន​រង់ចាំ​អ៊ុត​លទ្ធផល នៃ​ការសម្រេច​របស់​រដ្ឋាភិបាល​វៀតណាម​ដូចគ្នា ដើម្បី​ធ្វើការ​សម្រេច​ចុងក្រោយនៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​ត្រូវ​បាន​កំណត់​រៀបចំ​នា​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ខាងមុខ​តាម​ប្រព័ន្ធ​អន​ឡ​ញ។

ដូច្នេះ​ចាំ​មើល​ថា ​តើ​រដ្ឋាភិបាល​វៀតណាម នឹង​សម្រេច​យក​សេនា​រី​យ៉ូ​មួយ​ណា ហើយ​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​គាំទ្រ ឬ​អត់ នឹង​ដឹង​នា​សប្ដាហ៍​ក្រោយ។​ ​គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ម្ចាស់ផ្ទះ​វៀតណាមចង់​ពន្យារពេល​ស៊ី​ហ្គេមឆ្នាំ​២០២១ ទៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​ប្រទេស​សមាជិក​អាស៊ាន​មិន​យល់ព្រម ក៏​ព្រោះ​ការ​ពន្យារ​ពេលនេះអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​ផែនការ​ត្រៀមខ្លួន​របស់​ប្រទេស​នីមួយៗ ពិសេស​ប៉ះពាល់​ដល់​កញ្ចក់​ថវិកា សម្រាប់​អភិវឌ្ឍ​វិស័យ​កីឡា​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ទាំងអស់។ អាស្រ័យហេតុនេះ ប្រទេស​ទាំងអស់ចង់​ឲ្យ​វៀតណាមរក្សា​ការរៀបចំ​ស៊ី​ហ្គេម តាម​ផែនការ​ចាស់ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិការហូតដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm