យោធាហ្វីលីពីន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយការបំផ្ទុះគ្រាប់បែក ដែលខ្លួនបានហៅថា ភេរវកម្ម

2023/12/03 08:49:56 pm        403

កងកម្លាំងហ្វីលីពីនបានប្រកាសអាសន្នក្នុងកម្រិតខ្ពស់នៅថ្ងៃអាទិត្យនេះ បន្ទាប់​ពី​កា​រ​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់បានសម្លាប់មនុស្ស ៤នាក់ និងជាច្រើននាក់ទៀតរងរបួស អំឡុងពិធីបុណ្យ​សានា​កាតូលិក​នៅ​ក្នុងមជ្ឈមណ្ឌលហាត់ប្រាណនៅសាកលវិទ្យាល័យមួយនៅភាគខាងត្បូងប្រទេសនេះ ជា​ការវាយប្រហារមួយដែលក្រុមអាជ្ញាធរហៅថាអំពើភេរវកម្មអ៊ីស្លាមជ្រុលនិយម។  

លោក​ប្រធានាធិបតីហ្វើឌីណាន ម៉ាកូសជូនៀ(Ferdinand Marcos Jr) បានិយាយថា លោក​ថ្កោល​ទោស​យ៉ាងដាច់អហង្ការបំផុតចំពោះអំពើឥតន័យ និងសាហាវ​បំផុត​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ភេរវករ​បរទេស ជាពួកជ្រុលនិយមដែលប្រើអំពើហិង្សាលើជនស្លូតត្រង់ នឹង​តែង​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សត្រូវចំពោះសង្គមរបស់យើង ។ 

ការបំផ្ទុះនៅទីក្រុង ម៉ារ៉ាវី (Marawi) ជាទីក្រុងដែលឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធ គាំទ្រ​រដ្ឋ​អ៊ីស្លាម​អស់រយៈពេល៥កាលពីឆ្នាំ ២០១៧ បន្ទាប់ពីការសម្លាប់ក្រុមអ្នកប្រយុទ្ធ១១ នាក់នៅ​ក្នុង​ប្រតិបត្តិការ​យោធាកាលពីថ្ងៃសុក្រនៅខេត្ត ម៉ាហ្គីនដាណាវ ឌេល សួរ (Maguindanao del Sur)​ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ។

ដោយ​ជំរុញឱ្យមានភាពស្ងប់ស្ងាត់ លោក Marcos បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា​លោក​បានណែនាំនគរបាល និងកងកម្លាំងប្រដាប់អាវុធ ធានាការការពារ និងរក្សា​សុវត្ថិភាព​ជន​ស៊ីវិល និងសន្តិសុខនៃសហគមន៍ដែលរងផលប៉ះពាល់ និងងាយរងគ្រោះ។ 

យើង​ត្រូវ​តែធានាថា យើងនឹងនាំ​ក្រុម​ជន​ល្មើស​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​នេះ​មក​កាត់​ទោស​ឲ្យ​ទាល់​តែ​បាន​។ ឧត្តមសេនីយទោ ហ្កាប្រ៊ីលវីរ៉េ ៣ (Gabriel Viray III) បានហៅការ​វាយ​ប្រហារ​នៅ​សាកល​វិទ្យាល័យរដ្ឋ Mindanao ថាជា អំពើភេរវកម្ម ដោយនិយាយទៅកាន់អ្នកសារព័ត៌មានថា អ្នក​ជំនាញការកំចាត់គ្រឿងផ្ទុះត្រូវបានដាក់ពង្រាយរួចរាល់ហើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm