មនុស្សម្នាក់ស្លាប់ និងពីរនាក់រងរបួសបន្ទាប់ពីបុរសម្នាក់បានវាយប្រហារអ្នកទេសចរនៅជិតប៉ម ទួអាហ្វែល ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង

2023/12/03 09:05:27 pm        410

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក ហ្គឺរ៉ាល់ ដាម៉ានីន(Gerald Darmanin) បាន​និយាយ​កាល​ពីថ្ងៃសៅរ៍ថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតបានរងរបួស បន្ទាប់ពី​បុរស​ម្នាក់​បាន​វាយ​ប្រហារអ្នកទេសចរនៅកណ្តាលទីក្រុងប៉ារីស ក្បែ រប៉ម ទួ អាហ្វែល (Eiffel) ។

លោក Darmanin បានប្រាប់អ្នកសារព័ត៌មានថា នគរបាលបានចាប់ខ្លួនបុរសវ័យ២៦ ឆ្នាំ ជា​ជន​ជាតិ​បារាំង ដោយប្រើអាវុធម៉ាក Taser Stun ។

រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ បានបន្ថែមថា ជនសង្ស័យ​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤ឆ្នាំកាលពីឆ្នាំ២០១៦ ម្ដងរួចមកហើយ ពីបទរៀបចំផែន​ការ​វាយ​ប្រហារ​មួយ​ផ្សេង​ទៀត ​និងស្ថិតក្នុងបញ្ជីឃ្លាំមើលរបស់សេវាសន្តិសុខបារាំង ហើយ​ត្រូវ​បាន​គេស្គា​ល់​ផង​ដែរ​ថា​បុរស​រូប​នេះ​មានជំងឺផ្លូវចិត្ត។ 

ការវាយប្រហារនេះបានកើតឡើងនៅប្រហែលម៉ោង ១៩ និង០០ នាទី ម៉ោងសកល (1900 GMT) នៅពេលបុរសនោះបានវាយប្រហារអ្នកទេសច២នាក់ដោយកាំបិតនៅលើវិថី ខ្វៃឌឺគ្រី​នេល( Quai de Grenelle) ចម្ងាយប៉ុន្មានហ្វីតពីប៉ម ទួអាហ្វែល ធ្វើឱ្យ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​រង​របួស​ធ្ងន់​។ បន្ទាប់មកជនល្មើសត្រូវបាននគរបាលដេញតាម និងបាន​វាយ​ប្រហារ​មនុស្ស​ពីរ​នាក់​ទៀត​ដោយ​ញញួរ មុនពេលត្រូវបានចាប់ខ្លួន។ 

លោក Darmanin បាននិយាយថា ជនសង្ស័យបានស្រែកថា "Allahu Akbar" (ព្រះជាម្ចាស់​ដ៏​អស្ចារ្យ​បំផុត) ហើយបានប្រាប់នគរបាលថា រូបគេខកចិត្តដោយសារតែ ប្រជាជន​ម៉ូស្លីម​ជា​ច្រើន​កំពុង​ស្លាប់​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនៅប៉ាឡេស្ទីន ហើយក៏ខក​ចិត្ត​ផង​ដែរ​ចំពោះ​ស្ថានភាព​សង្គ្រាមនៅតំបន់ហ្កាហ្សា៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm