ពលរដ្ឋអ៊ីស្រាអែល ប្រមូលផ្ដុំគ្នាទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរបន្ថែមទៀត

2023/12/03 10:40:52 pm        655

ចំណាប់ថ្នូរអ៊ីស្រាអែលម្នាក់ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានបង្ហាញខ្លួននៅលើឆាកនៅឯការប្រមូលផ្តុំគ្នាមួយនៅទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែ​ល​កាលពីថ្ងៃសៅរ៍ ថ្ងៃទី ២ ខែធ្នូ បានអំពាវនាវ​ឱ្យ​មាន​ការដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​នៅ​សេស​សល់​ជាបន្ទាន់។

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅឯការជួបជុំមួយក្នុងទីក្រុង Tel Aviv នៅខាងក្រៅ​ទីស្នាក់​ការ​ការពារជាតិរបស់អ៊ីស្រាអែល ជាទីដែលពួកគេបានអបអរសាទរអ្នកស្រី យេឡេណា ទ្រូប៉ា​ណាវ (Yelena Trupanov )វ័យ៥០ ឆ្នាំ ដែលបានឈរនៅលើឆាកត្រឹមតែពីរថ្ងៃ បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​ដោយក្រុមហាម៉ាស។

អ្នកស្រីបាននិយាយផង ស្រែកផង ថា អ្នកស្រីមកអរគុណអ្នក ព្រោះបើគ្មានអ្នក ខ្ញុំនឹងមិន​អាច​មក​ឈរ​នៅ​ទីនេះទេ។ ឥឡូវនេះ យើងត្រូវតែនាំ កូនប្រុសរបស់អ្នកស្រីឈ្មោះ Sasha និងអ្នក​ទាំង​អស់​គ្នា​មក​ផ្ទះវិញ។

ការអង្វរស្រដៀងគ្នាពីចំណាប់ខ្មាំងដែលត្រូវបានដោះលែងផ្សេងទៀតត្រូវបានបង្ហាញនៅលើវីដេអូមុន​ពេលហ្វូងមនុស្សលើកភ្លើងពិលទូរស័ព្ទដៃរបស់ពួកគេឡើងលើ ហើយច្រៀងចម្រៀងជាតិ។

បទ​ឈប់បាញ់រយៈពេល៧ថ្ងៃ ក្នុងអំឡុងក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរជាង ១០០ នាក់​បាន​ផុតកំណត់កាលពីថ្ងៃសុក្រ ទី ១ ខែធ្នូ។

យោងតាម​ក្រុមអាជ្ញាធរក្នុងតំបន់ ជនជាតិអ៊ីស្រាអែល និងជនបរទេស ជាង ២៤០ នាក់ ត្រូវបាន​ក្រុម​ហាម៉ាស ចាប់នាំចូលទៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ ខែតុលា អំឡុងវាយ​ប្រហារ​ឆ្លង​ព្រំដែន​សម្លាប់​ពលរដ្ឋអ៊ីស្រាអែលប្រមាណ១.២០០នាក់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm