អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក

2023/12/04 03:46:57 pm        452

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភាឡាវ ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Pingkham RASSIMMA អគ្គលេខាធិការរដ្ឋសភាឡាវ។ នៅក្នុងជំនួបទ្វេភាគីជាមិត្តភាពប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋសភាឡាវ ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនាពេលនេះ។

ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាគម្ពុជា បានជម្រាបជូនសមភាគីឡាវត្រួសៗ អំពីការបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការដឹកនាំនៅកម្ពុជា ទាំងនៅកម្រិតរាជរដ្ឋាភិបាល និងនៅកម្រិតរដ្ឋសភាជាតិ។ ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងផ្ដល់អាទិភាពទៅលើការងារបម្រើប្រជាជន អភិវឌ្ឍធនធានមនុស្ស និងការលើកស្ទួយសេដ្ចកិច្ចឌីជីថល តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ និងការ ក្នុងនោះមានគម្រោងធ្វើកំណែទម្រង់ឱ្យក្លាយជាសភាឌីជីថលនៅក្នុងអាណត្តិថ្មីនេះ។ ដាក់ចេញនូវផែនការការងារច្បាស់លាស់។ រីឯអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាក៏ត្រូវដើរឱ្យស៊ីសង្វាក់នឹងរដ្ឋាភិបាលដែរឯកឧត្ដមអគ្គលេខាធិការបានលើកសំណើជូន លោកជំទាវ អគ្គលេខាធិការរដ្ឋសភាឡាវ ឱ្យចាប់ផ្ដើមពិភាក្សាគ្នាក្នុងកម្រិតបច្ចេកទេស ដើម្បីឈានទៅដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងមក។

ជាការឆ្លើយតប លោកជំទាវអគ្គលេខាធិការរដ្ឋសភាឡាវ បានឯកភាពទៅនឹងសំណើនេះ និងបានកោតសរសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដ៏ជោគជ័យនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវ បានគូសបញ្ជាក់ជាបឋមថា កិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ គួរតែមានចំណុចមួយផ្ដោតទៅលើការធ្វើសង្គតភាពច្បាប់ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលអាចត្រូវបានចាត់ទុកថា ជាតំបន់ពិសេស។

បន្ថែមពីលើនេះ លោកជំទាវ បានថ្លែងអំណរគុណកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋសភាឡាវ ឱ្យបានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅកម្ពុជា និងការសន្យាជួយជ្រោមជ្រែងរដ្ឋសភាឡាវ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥ នៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        45
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm