ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង

2023/12/04 03:55:10 pm        441

នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេស ទាំង ពីរឱ្យកាន់តែស៊ីជម្រៅឡើង។ សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមក នូវ ផលប្រយោជន៍ក្នុង វិស័យ អភិវឌ្ឍន៍ ធនធាន មនុស្ស សន្តិសុខ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជា ពិសេស ប្រជាជនដែល នៅជាប់ព្រំដែនជាមួយគ្នា។

សមភាគីកម្ពុជា-ឡាវ បាន លើក ឡើង ពី ការ ខិតខំ ផ្តល់អាហារូបករណ៍ជូន ដល់ សិស្ស និស្សិត នៃ សភា ទាំង ពីរ ក៏ ដូច ជា ប្រទេសទាំងពីរឱ្យ បាន កាន់ តែ ច្រើនថែម ទៀត រួម ទាំង ពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀត ផង។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយ ឃើញប្រទេសឡាវកំពុងតែពង្រីកបាន យ៉ាង លឿន នូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញ ដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើ ឱ្យ ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        91
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm