មនុស្សមួយចំនួនបានស្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល​លើជំរំជនភៀសខ្លួន​នៅហ្កាហ្សា

2023/12/04 04:33:08 pm        258

កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងនៃតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip)កាលពីថ្ងៃអាទិត្យទី៣ធ្នូរ។ ជំរំជនភៀសខ្លួន​ចាបាលីយ៉ា (Jabalia) នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសភាគខាងជើង ស្ថិត​ក្នុងចំណោមទីតាំងជាច្រើនដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ អ្នកនាំ​ពាក្យក្រសួងសុខាភិបាលហ្កាហ្សា និយាយថាមនុស្សមួយចំនួនបានស្លាប់ ដោយសារ​ការ​វាយ​ប្រហារ​តាមអាកាសរបស់អ៊ីស្រាអែល។   

វីដេអូទទួលបានដោយសារព័ត៌មាន Reuters ក្រោយការវាយប្រហារ បង្ហាញពីកុមារជាច្រើន ប្រឡាក់​ដោយធូលីពណ៌ប្រផេះ ខណៈត្រូវបានជួយសង្រ្គោះចេញពីគំរថ្ម នៃអគារ​នានា​ដែល​បាន​បាក់​រលំ។ កុមារ​ជាច្រើនកំពុងស្រែកយំ តាមរកឪពុករបស់ពួកគេ។ម្នាក់ក្នុងចំណោមពួកគេនិយាយថា ឪពុក​គេ​បាន​ស្លាប់ហើយ។ ការវាយ​ប្រហារជាថ្មីបានកើតមានឡើង ក្រោយការផ្អាក​ប្រយុទ្ធគ្នាក្នុ​ង​បទ​ឈប់​បាញ់​រយៈពេល​៧​ថ្ងៃ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប្រជា​ពលរដ្ឋនិយាយថា ការទម្លាក់គ្រាប់បែកពីយន្តហោះសង្គ្រាម និងកាំភ្លើង​ធំ​បាន​ផ្ដោត​លើ​ទីក្រុង​នានា​នៃទីក្រុង Khan Younis និង Rafah។

គេបានលឺ​សំឡេងយំលាន់ត្រហឹងនៅក្បែរសាកសព នៅលើឥដ្ឋក្នុងមន្ទីរពេទ្យ។ ពុំមាន​ការ​អត្ថាធិប្បាយភ្លាមៗ​ពីអ៊ីស្រាអែល​ទេពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​នានា​ដែល​ត្រូវ​បាន​រាយការណ៍។ ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្ស​ជាង​១៥.៥២០នាក់ បានស្លាប់ក្នុងសង្គ្រាមជិត២ខែមកនេះ៕ អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm