បុរសម្នាក់ដែលចាក់សមាជិកគ្រួសារខ្លួន ៤នាក់ស្លាប់ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនគរបាលបាញ់សម្លាប់

2023/12/04 05:48:17 pm        510

ក្រុមអាជ្ញាធរបាននិយាយថា បុរសម្នាក់បានប្រើកាំបិតសាច់អាំងសម្លាប់សមាជិក ៤នាក់​នៃ​គ្រួសារ​របស់ខ្លួន រួមទាំងកុមារពីរនាក់ នៅលំនៅឋានមួយក្នុងតំបន់ឃ្វីនស៍ (Queens) នៃទីក្រុងញូវយ៉ក របស់​សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ (០៣ ធ្នូ) មុន​ពេល​ត្រូវ​បាន​បាញ់សម្លាប់ដោយនគរបាល។

នាយកដ្ឋាននគរបាលទីក្រុងញូវយ៉ក បាននិយាយថា ក្មេងស្រីម្នាក់​បាន​ទូរស័ព្ទ​ទៅ​រាយការណ៍​អំពី​ឧបទ្ទវ​ហេតុនេះនៅក្នុងសង្កាត់ ហ្វា រ៉កអឹវ៉េ (Far Rockaway) តំបន់ឃ្វីនស៍។ នគរបាលបានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យឈ្មោះ ខតនី ហ្គូដន (Courtney Gordon) វ័យ ៣៨ឆ្នាំ បានចាក់មន្ត្រីនគរបាលពីរនាក់ ដែលប្រតិបត្តិការឆ្លើយតបនឹងកន្លែងកើតហេតុ បន្ទាប់​មកមន្ត្រីម្នាក់ក្នុងចំណោមអ្នកទាំងពីរនោះបានបាញ់សម្លាប់ជនដៃដល់រូបនោះ។

នគរបាល​បាននិយាយថា ជនសង្ស័យធ្លាប់ត្រូវបានចាប់ខ្លួនកាលពីមុនពីបទហិង្សាក្នុងគ្រួសារ។ មន្ត្រីនគរបាលរងរបួសទាំងពីរនាក់នោះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយ​រំពឹងថា​នឹ​ង​ជា​សះស្បើ​យ។

នគរបាលបន្ថែមថា មនុស្ស៤នាក់ ដែលត្រូវបានចាក់សម្លាប់នោះរួមមានក្មេងប្រុសអាយុ ១២ឆ្នាំ​ម្នា​ក់ ក្មេងស្រីអាយុ ១១ឆ្នាំម្នាក់ ស្ត្រីអាយុ៤៤ឆ្នាំម្នាក់ និងបុរសអាយុ ៣០ឆ្នាំម្នាក់ ។ ក្មេងស្រីអាយុ ១១ឆ្នាំនោះ ត្រូវបានគេរកឃើញនៅមុខផ្ទះ ចំណែក​បីនាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅខាងក្នុង​បន្ទប់​គេង​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm