យោធាចិននិយាយថា នាវាប្រយុទ្ធអាមេរិក ចូលក្នុងដែនទឹកដោយខុសច្បាប់

2023/12/04 06:00:58 pm        390

យោធាចិននៅថ្ងៃចន្ទទី៤ធ្នូនេះ បាននិយាយថា នាវាប្រយុទ្ធរបស់អាមេរិកមួយគ្រឿង បាន​ចូល​ដែន​ទឹក​ដោយខុសច្បាប់ នៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែល​ជា​តំបន់​មាន​ជម្លោះ​នៅក្នុងសមុទ្រចិនខាងត្បូង។ 

អ្នកនាំពាក្យប្រតិបត្តិការនៃទីបញ្ជាការសម្របសម្រួលខាងត្បូងចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា សហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា សហរដ្ឋ​អាមេរិក​មាន​ចេតនា​រំខាន​ដល់​សមុទ្រ​ចិន​ខាង​ត្បូង និងបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។

ប្រទេស​ចិនកំពុងមានជម្លោះជាមួយ​ប្រទេសជិត​ខាង​មួយ​ចំនួ​ន​ជុំវិញ​ការ​អះអាង​សិទ្ធិ​គ្រប់​គ្រង​ដែន​ទឹក​ដ៏​ធំក្នុងសមុទ្រចិនខាងត្បូង។ 

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសចិន បានប្រឈម ដាក់គ្នាជាច្រើនជាមួយនាវាហ្វីលីពីន ហើយ​ក៏​បានតវ៉ាផងដែរចំពោះនាវាអាមេរិក ដែលកំពុងល្បាតនៅតំបន់ជម្លោះ។

អ្នកនាំ​ពាក្យ​ខាង​លើបាននិយាយថា កងទ័ពរំដោះ​ប្រជាជន​ចិន​បាន​រៀបចំ​កង​ទ័ព​ដែន​សមុទ្រ​ដើម្បី​តាម​ដាន និងត្រួតពិនិត្យនាវាអាមេរិក ហើយថា កងទ័ព​របស់​ខ្លួន​នៅ​ទីបញ្ជាការ​សម្រប​សម្រួល​នេះ មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm