អង្គការដៃគូ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ឱកាសការងារ​ជូនជនមានពិការភាព

2023/12/04 07:53:22 pm        501

ជនមានពិការភាព និងមន្រ្តីបម្រើអង្គការសកម្មភាពលើពិការភាព និងអភិវឌ្ឍ ហៅកាត់ ADD International លើកឡើងថា រាជ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​ផ្តល់​ឱកាស​ការងា​រ​ជូន​ជន​មានពិការភាព។

ស្របពេលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលរៀបចំ​ប្រារព្ធ​ទិវា​ជន​មានពិការភាព​កម្ពុជា​ លើកទី​២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះ​ស្រាយ​ប្រកប​ដោយ​នវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» មានជនមានពិការភាព និង​មន្រ្តី​ទទួល​បន្ទុកលើកិច្ចការសិទ្ធិជនមានពិការភាព បានប្រាប់BTV News ឲ្យដឹងថា ផ្អែក​លើ​ផ្នត់​គំនិត និងការគាំទ្រ រួមទាំងលើក​ទឹកចិត្ត​ពី​រាជរដ្ឋាភិបាលបា​ន​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ជន​មាន​ពិការភាព​កាន់តែច្រើនជាងមុនក្នុងសកម្មភាពសង្គម និងការងារទូទៅក្នុងស្ថាប័នរដ្ឋ និងឯកជន។

លោក ផាន សុផល ជនមានពិការភាព និងជាជំនួយការគម្រោងរួមគ្នាដើម្បីផ្លាស់ប្ដូររបស់អង្គការ ADD បានលើកឡើងថា ក្នុងសកម្មភាពការងារប្រចាំថ្ងៃរវាងជនមានពិការភាព គឺមាន​ការ​ទទួល​ស្គាល់ និងលើកទឹកចិត្ត ហើយផ្តល់ឱកាសកាន់តែប្រសើរ ដែលនេះ​ឆ្លុះបញ្ចាំង​ចំពោះ​ការ​បញ្ឈប់​ការ​រើស​អើងចំពោះជនពិការ។

ជាមួយគ្នា មន្ត្រីទទួលបន្ទុកលើកិច្ចការនៃសិទ្ធិរបស់ជនមានពិការភាពបានសមនតែងការពេញចិត្ត និង​គាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ទាំង​ឡាយ​របស់​រាជ​រដ្ឋាភិបាល​ជូន​ជន​មាន​ពិការភាព​ក្នុង​ការផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បាន​ចូលរួម​ក្នុង​ការ​បង្ហាញ​សមត្ថភាព និង​លទ្ធភាព​ទាំង​វិស័យ​រដ្ឋ និងឯកជន។

នៅក្នុងឆ្នាំ២០២៣ នេះ មានជនមានពិការភាពជាង ៧០០០នាក់ ត្រូវបាន ស្ថាប័នរដ្ឋ និង​ឯកជន​ទទួល​ឱ្យ​ចូលបម្រើការងារ ខណៈរាជរដ្ឋាភិបាល​បានបន្ត​លើកទឹក​ចិត្ត​ដល់​ស្ថាប័ន​នានា​ត្រូវ​ចូលរួម​លើក​កម្ពស់​ស្មារតី និងសមត្ថភាព​របស់​ពួក​គេ​ធានា​នូវ​ការ​ធ្វើ​បរិយាប័ន្ន​សម្រាប់​ជន​មាន​ពិការ​ភាព​៕​ អត្ថបទ៖ សេក ឧត្តម

 

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm