សហភាព​អឺរ៉ុប ​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​បើក​សាលារៀន​ឡើងវិញ​ ប្រកបដោយ​សុវត្ថិភាព​នៅ​កម្ពុជា

2021/04/27 09:59:58 am        31

ភ្នំពេញ ៖ សហភាព​អឺរ៉ុប បានផ្ដល់​ថវិកា​២​លាន​អឺរ៉ូ ​សម្រាប់​កិច្ចដំណើរការ​បើក​សាលារៀន​ឡើងវិញ ប្រកប ​ដោយ​សុវត្ថិភាព និង​បន្ត​ផ្ដល់​សេវា​អប់រំ​ដល់​កុមារ​ផងដែរ ​ដែលជា​ផ្នែក​មួយ​នៃ​ការគាំទ្រ ឆ្លើយតប និង​ សម្រាប់​ស្ដារ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឡើងវិញ ​ចេញពី​វិបត្តិ​កូ​វីដ​១៩​។


រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ បានធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀម រាប កាលពីថ្ងៃទី​១៤ ខែតុលា​ម្សិលមិញ ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍនភាព​លើ​ដំណើរការ​អនុវត្ត​កម្មវិធី​បើក​សាលារៀន​ឡើងវិញ ​ប្រកបដោយ​សុវត្ថិភាព​នៅ​កម្ពុជា​ ដែល​ ឯកឧត្តម ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា​ កម្ពុជា សូម​ស្វាគមន៍​ចំពោះ ​ការឧបត្ថម្ភ​បន្ថែម​ពី​សហភាព​អឺរ៉ុប​ ដល់​សាលារៀន និង​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស ក្នុង​គ្រា​ដ៏​ពិបាក នេះ​។ ​ជំនួយ​គាំទ្រ​សម្រាប់​ការ​បើកទ្វារ​សាលារៀន​ឡើងវិញ​ ប្រកបដោយ​សុវត្ថិភាព​នេះ នឹងធ្វើ​ឱ្យ​ប្រជា​សហគមន៍​មាន​ទំនុក​ចិត្ត​ថា សិស្សានុសិស្ស​ ដែលជា​កូនចៅ​របស់​ពួកគេ នឹង​អាច​វិលត្រឡប់​ទៅ​សាលារៀន​វិញ ​ក្នុង​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​។

ឯកឧត្ដម បាន​បញ្ជាក់ថា តាមរយៈ​ការគាំទ្រ​នេះ យុទ្ធនាការ​ត្រឡប់​ចូលរៀន​វិញ​របស់​សិស្ស នៅ ក្នុង​ទូទាំង​ប្រទេស​កម្ពុជា ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ ​យុវជន និង​កីឡា និង​យូ​នី​សេ​ហ្វ ​ដើម្បី​ផ្ដល់​ការ ណែនាំ​ដល់​កុមារ ​មាតាបិតា អាណាព្យាបាល​សិស្ស លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សាលារៀន អំពី​របៀប​ធ្វើ ឱ្យ​មាន​សុវត្ថិភាព​បំផុត កាត់បន្ថយ​ហានិភ័យ នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​។ ​យុទ្ធនាការ​នេះ នឹង​បន្ត​រហូតដល់ ឆ្នាំ​២០២១ និង​អាច​ពង្រីក​វិសាលភាព​បន្ថែមទៀត​។ ​លើសពីនេះ ​សម្ភារ​អនាម័យ​សំខាន់ៗ ក៏ត្រូវ​បាន​ចែក ជូន​សា​លាមត្តេយ្យ ​និង​សាលាបឋមសិក្សា​ជាង​១​ម៉ឺន​កន្លែង​ទូទាំងប្រទេស​។

ឯកឧត្ដម បាន​បញ្ជាក់ថា ​ការរួមចំណែក​របស់​សហភាព​អឺរ៉ុប នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ តាមរយៈ​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិ​ស័យ​ អប់រំ (CDPF) ដែល​ជា​មូលនិធិ​ទទួល​បាន ថវិកា​គាំទ្រ​ពី​អ្នក​ផ្ដល់ជំនួយ​ជាច្រើន និង​គ្រប់គ្រង​ដោយ​យូ​នី​សេ​ហ្វ​ ព្រមទាំង​មានការ​បំពេញ​បន្ថែម​ពី​ដៃគូ CDPF ដទៃទៀត ​ដូចជា​ប្រទេស​ស៊ុយអែត ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ និង​ភាពជា ដៃគូ​សកល​សម្រាប់​ការអប់រំ​៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm