កម្ពុជា-វៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ QR Code សម្រាប់ការទូទាត់ឆ្លងដែន នៃប្រទេសទាំងពីរ

2023/12/04 08:05:26 pm        468

កម្ពុជា-វៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរ សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងការប្រកាសដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែន តាម ឃ្យូអរកូត (QR Code) ជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំក្នុងគោល បំណងពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុង​ស្មារតី​កិច្ច​សហ-ប្រតិបត្តិការកាន់តែប្រសើរ ការផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយ រូបិយវត្ថុ និងដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការរវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។ តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ប្រជាជន​កម្ពុជា​ដែល​មានគណនី ធនា គារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុង​ប្រតិបត្តិការ​ទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន Viet QR Code របស់ ពាណិជ្ជករ ឬ​នៅ​តាម​បណ្តា​ហាងទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម ។ ដូចគ្នានេះដែរ ប្រជាជន​វៀតណាម​ដែល​មាន​គណនីធនាគារ ជាប្រាក់ដុងវៀតណាម ក៏អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) របស់​ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេស កម្ពុជា ដោយប្រើប្រាស់​កម្ម​វិធី​ធនាគារ​ចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។

សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំ និង​ជិតស្និទ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេសទាំងពីរ បន្ទាប់ពីបាន ចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការ​ផ្នែក​នវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគារ​រដ្ឋ​វៀតណាម កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        85
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm