អ្នកដំណើរតាមរថយន្តក្រុង ៨នាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនៅភាគខាងជើងប៉ាគីស្ថាន

2023/12/04 10:42:02 pm        30

ខ្មាន់កាំភ្លើងបានវាយប្រហាររថយន្តក្រុងមួយគ្រឿងនៅជិតទីក្រុង ឈីឡាស (Chilas) ភាគខាងជើងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ (០២ ធ្នូ) ដោយបានសម្លាប់អ្នកដំណើរចំនួន ៨នាក់ និងរងរបួសយ៉ាងហោចណាស់ ១៥នាក់ នេះបើតាមក្រុមមន្ត្រីស្រុក និងតំបន់។

លោក មុហាមេដ អាលីចូហា (Muhammad Ali Johar) អ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ក្រុមសកម្មប្រយុទ្ធបានបើកការបាញ់ប្រហារលើរថយន្តក្រុងកាលពីល្ងាចថ្ងៃសៅរ៍ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។

រដ្ឋមន្ត្រីមហាផ្ទៃរបស់រដ្ឋាភិបាលក្នុងតំបន់រូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅតំបន់ ហ្គីលជីត (Gilgit) ថាខ្មាន់កាំភ្លើងទាំងនោះបានបាញ់ទៅលើរថយន្តក្រុងពីភ្នំ។ មិនមានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗទេ ហើយហេតុផលសម្រាប់ការបាញ់ប្រហារនេះនៅមិនទាន់ច្បាស់នោះឡើយ។

ទីក្រុង ឈីឡាស ស្ថិតនៅក្នុងតំបន់ភ្នំ ហ្គីលជីត បាល់ទីស្ថាន ជិតខេត្ត ឃីប៊ឺ ផាកទុងវ៉ា (Khyber Pakhtunkhwa) ជាទីដែលការវាយប្រហារបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការអះអាងមួយចំនួនដោយក្រុមតាលីបង់ជនជាតិប៉ាគីស្ថាន ឬក្រុម តេរេក តាលីបង់ប៉ាគីស្ថាន(TTP) ផងដែរ។

ទីក្រុង ឈីឡាស គឺជាកន្លែងកម្សាន្តឈប់សម្រាកដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ព្រមទាំងនៅជិតទំនប់កំពុងសាងសង់ ដែលគាំទ្រដោយប្រទេសចិន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm