
កងកម្លាំងស្វ័យការពារជប៉ុន និងយោធាអូស្ត្រាលីរួមជាមួយសហរដ្ឋអាមេរិក បានបើកពិធីសម្រាប់ការធ្វើសមយុទ្ធប៉ុស្តិ៍ទីបញ្ជាការត្រីភាគីលើកដំបូង។ សមយុទ្ធនេះ មានបំណងជំរុញការត្រៀមខ្លួនសម្រាប់ការការពារ ប្រទេសជប៉ុន។ កងកម្លាំងស្វ័យការពារជើងគោក និងយោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបុស្តិ៍ទីបញ្ជាការរួមគ្នាមានឈ្មោះថា Yama Sakura ២ដងក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ១៩៨២។ យោធាប្រទេសអូស្ត្រាលី កំពុងចូលរួមក្នុងសមយុទ្ធនេះជាលើកដំបូង។
ពិធីនេះ ធ្វើឡើងនៅ ជំរំ Asaka របស់កងកម្លាំងស្វ័យការពារជើងគោកនៅថ្ងៃចន្ទនេះ។ ឧត្តមសេនីយ៍បញ្ជាការ នៃទីបញ្ជាការចំណុះកងទ័ពជើងគោក របស់កងកម្លាំងស្វ័យការពារជើងគោក លោក Takemoto Ryoji បាននិយាយថា លោកជឿថាសមយុទ្ធនេះ នឹងបង្ហាញទំនាក់ទំនាក់ដ៏ជ្រាលជ្រៅ ក្នុងចំណោមប្រទេសទាំងបី និងជួយធ្វើឲ្យមានស្ថិរភាពដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ។ ឧត្តមសេនីយ៍បញ្ជាការរបស់សហរដ្ឋអាមេរិក លោក Xavier Brunson បានបង្ហាញនូវក្តីសង្ឃឹមថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងធ្វើឲ្យប្រសើរឡើងសមត្ថភាពដើម្បីធ្វើការរួមគ្នាតាមរយៈសមយុទ្ធនេះ។
ក្រុមមន្ត្រីជាច្រើ និយាយថា អ្នកចូលរួម នឹងបញ្ជាក់ពីទម្រង់ការសម្រាប់ការបញ្ជូនកងទ័ពទៅកាន់ប្រទេសជប៉ុន ពីសហរដ្ឋអាមេរិក និងអូស្ត្រាលី ប្រសិនបើប្រទេសជប៉ុនត្រូវបានវាយប្រហារ និងធ្វើធ្វើការជាមួយបុគ្គលិកកងកម្លាំងស្វ័យការពារ ដើម្បីការពារប្រទេស។ ពួកគេនិយាយថា កងទ័ពអូស្ត្រាលី នឹងធ្វើការក្រោមការបញ្ចារបស់កងកម្លាំងសហរដ្ឋអាមេរិក។
សមយុទ្ធនេះ ត្រូវបានកំណត់ពេលធ្វើរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ កាលពីខែ មិថុនា មេបញ្ជាការ ការពារជាតិរបស់ប្រទេសទាំងបី បានព្រមព្រៀងពង្រីកសមយុទ្ធរួមគ្នា ដោយសំឡឹងមើលទៅលើសកម្មភាពដែនសមុទ្រដែលកំពុងកើនឡើងរបស់ប្រទេសចិន។