
ទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle បានរាយការណ៍កាលពីថ្ងៃទី២ ខែធ្នូ ដោយដកស្រង់ពីទីភ្នាក់ងារព័ត៌មាន dpa របស់ប្រទេសអាល្លឺម៉ង់ថា ទាហានអ៊ុយក្រែន ៧០នាក់ទៀត បានបញ្ចប់ការហ្វឹកហ្វឺនលើប្រព័ន្ធការពារដែនអាកាស Patriot នៅក្នុងប្រទេសអាល្លឺម៉ង់។
វគ្គបណ្តុះបណ្តាលដ៏ទូលំទូលាយដែលមានរយៈពេលជាង៦ខែ បានធ្វើឡើង នៅមូលដ្ឋានទ័ពអាកាស អាល្លឺម៉ង់។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថា ទាហានអ៊ុយក្រែន ដែលបានទទួលការបណ្តុះបណ្តាល ឥឡូវនេះមានសមត្ថភាពពេញលេញ ក្នុងការដំណើរការប្រព័ន្ធ Patriot ដោយឯករាជ្យ។
ឧត្តមសេនីយ៍ទោ Andreas Marlow មេបញ្ជាការនៃបញ្ជាការហ្វឹកហ្វឺនពិសេសពហុជាតិ បានចែករំលែកនូវអ្វីដែលកងទ័ពអាល្លឺម៉ង់ បានរៀនពីទាហានអ៊ុយក្រែនជាថ្នូរនឹងគ្នានោះ។