ក្មេងៗស្រែកយំហៅរកឪពុកក្រោយការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែលមកលើជំរំ Jabaliaនៅតំបន់ហ្គាហ្សា

2023/12/04 11:10:52 pm        372

ក្មេង ២នាក់ដែលគ្របដណ្តប់ដោយធូលីដី បានស្រែកយំហៅរកឪពុក ពេលដែលក្មេងទាំង ២ ស្វែងរកឪពុករបស់ពួកគេដែលជឿថាកប់ក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលមកលើជំរំ Jabalia ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ។

ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងទាំង ២ បាននិយាយទាំងទឹកភ្នែកថា ឪពុករបស់ខ្ញុំ និងប្រុសរបស់ខ្ញុំ ត្រូវបានគេធ្វើទុក្ករកម្ម ។

គួរឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសជនប៉ាឡេស្ទីនរាប់សិបនាក់ ស្របពេលដែលជនស៊ីវិលនៅក្នុងដែនដីឡោមព័ទ្ធមួយនេះ ស្វែងរកកន្លែងជ្រកកោននៅតំបន់ភាគខាងត្បូង ។

នៅក្នុងចំណោមតំបន់ដែលរងការទម្លាក់គ្រាប់បែក គឺជាជំរំជនភៀសខ្លួន Jabalia ស្ថិតនៅតំបន់ភាគខាងជើងហ្គាហ្សាដែលកាន់កាប់ដោយក្រុមហាម៉ាស់ ។

អ្នកនំាពាក្យក្រសួងសុខាភិបាលហ្គាហ្សា និយាយថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួសដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើកនេះ ។

ខណៈពេលនោះដែរ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីមួយនេះ ចាប់តាំងពីថ្ងៃទី៧ ខែតុលា បានកើនឡើងដល់ ១៥.៥២៣ នាក់ហើយ ។

អ្នកនាំពាក្យក្រសួងលោក Ashraf al-Qidra បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ចំណែកឯចំនួនអ្នករងរបួស បានកើនឡើងលើសពី ៤១.០០០ នាក់ ចំពេលមានការដួលរលំនៃសេវាកម្មថែទាំសុខភាព ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm