សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​បន្ត​គាំទ្រ​គោលនយោបាយ​ជាតិ​ ស្តីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ

2021/06/15 07:32:24 pm        276

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​បន្ត​ការ​គាំទ្រ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។

នៅថ្ងៃនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​អបអរ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក ទេស និង​វិជ្ជាជីវៈ លើក​ទី​៤ ថ្ងៃទី​១៥ ខែមិថុនា ក្រោម​ប្រធានបទ "TVET" ។

សម្តេច​តេ​ជោ បាន​យក​ឱកាស​នេះ​ អំពាវនាវ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ បន្ត​ចូល​គាំទ្រ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ ​ស្តីពី​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ជំនាញ ​ដោយ​ក្នុង​ដំណាក់កាល​នេះ គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​បន្ត​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ពី​ចម្ងាយ ​ឬ​តាម​អន​ឡាញ ​និង​បត់បែន​តាម​ស្ថានភាព​ជាក់ស្តែង​។​

- បន្ត​ជំរុញ​លើកទឹកចិត្ត និង​បង្កើន​ការចុះឈ្មោះ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដើម្បីឱ្យ​មានចំណេះដឹង ​ជំនាញ​ច្បាស់លាស់ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ល្អ ដូចដែល​ប្រធានបទ នៃ​ទិវា​ជាតិ​នេះ បាន​លើកឡើង “TVET ធ្វើឱ្យ​ជំនាញ​កាន់តែ​ប្រសើរ ​និង​ប្រាក់ចំណូល​ខ្ពស់​” ។​

- គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ​សូម​បន្ត​ជួយ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ដើម្បី​បង្កើន​ការយល់ដឹង​នូវ​សារសំខាន់​ នៃ​វិស័យនេះ​ ជូន​សាធារណជន​។​

-​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល ​កម្មករ​និយោជិត និយោជក ផ្នែក​ឯកជន ​អង្គការ​មិនមែន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ជនរួមជាតិ​ទាំងអស់ ​ចូលរួម​សហការ​ផ្សព្វផ្សាយ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​៤ នេះ ឱ្យបាន​ផុលផុស​ទូទាំងប្រទេស តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​តេ​ជោ​ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ​ក្នុង​ការខិតខំ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​គោលនយោបាយ​អាទិភាព ​និង​ការកែទម្រង់​ស៊ីជម្រៅ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​សម្រាប់​វិស័យ​អប់រំ​បណ្តុះ​បណ្តាល ​បច្ចេកទេស និង​វិជ្ជាជីវៈ​៕

​អត្ថបទ​៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm