សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជាផ្សព្វផ្សាយ បណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនាក់ឡាវ-កម្ពុជាដល់យុវជនជំនាន់ក្រោយ

2023/12/05 12:11:03 am        122

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួ សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។ ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនាក់ប្រទេសទំាងពីរដល់ពលរដ្ឋបានយល់ដឹងនិងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយលោក Khambai DAMLATH ប្រធានសមាគមមិត្តភាព ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានលើកឡើងថាទំនាក់ទំនដ៏ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវមានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទំាងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៏ល្អនេះឱ្យបានគង់វង្ស មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងពីរនោះទេ។ ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខ វិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ ដោយហេតុថាបច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ រួមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច ជាដើម នោះទាមទារ នូវការពង្រឹងគោលការណ៍ ពហុនិយមឱ្យបានខ្លាំងក្លាជាទីបំផុត។

លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមបានចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ដើម្បីបំពេញបេសកកម្មជូនពលរដ្ឋនៃប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាព។ 

លោកប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីការងារមួយចំនួនរបស់សមាគមនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរជាអាទិភាពនោះថា ដើម្បីធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ សមាគមបានបង្កើតសាខានៅតាមខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយបានធ្វើសកម្មជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈការបង្កើតកម្មវិធីលេងកីឡា ការប្រណំាងទូក រួមនិងការធ្វើបុណ្យទានជាមួយគ្នាដើម។ ជាមួយគ្នានេះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរ ឱ្យបានជិតស្ថិតសមាគមបានសហការជាមួយ សមាគមមិត្តភាពកម្ពុជា-ឡាវ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន។ សមាគមមិត្តភាពនៃប្រទេសទំាងពីរតែងតែផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក រួមទំាងការជួបប្រជុំជាមួយគ្នាជាប្រចាំផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ។ 

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណ លោកប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងសហការី ដែលបានឆ្លៀតពេលមកជួបសម្តែងការគួរសមជាមួយសម្តេចនិងបានថ្លែងការកោតសរសើរដល់ សមាគមដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្ត ពង្រឹងពង្រីកចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យបានស្ថិតស្ថេរយូរអង្វែង៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        139
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm