កងទ័ពកូឡុំប៊ី៨នាក់បន្ថែមទៀតចេះជំនាញបើកបរកម្ទេចគ្រាប់មីនពីគ្រូបង្វឹកកម្ពុជា

2023/12/05 12:18:40 am        99

​ភ្នំពេញ: ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោក Mr. Kazuki Takeuchi, ប្រធានអង្គការ សម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICS បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ប្រតិបត្តិការ និងការថែទាំគ្រឿងចក្រកាត់គុម្ពោតព្រៃ” ដល់សិក្ខាកាមចំនួន៨នាក់មកពីប្រទេសកូឡុំប៊ី ដែលមានរយៈពេល ៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលាដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២៣។ពិធីនេះប្រព្រឹត្តឡើងនៅបញ្ជាការស៊ីម៉ាក់ភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

សិក្ខាកាមជោគជ័យចំនួន៨នាក់មកពីប្រទេសកូឡុំប៊ីនេះទទួលការបណ្តុះបណ្តាលពីគ្រូជំនាញកម្ពុជារយៈពេល៣៧ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ដោយសិក្សាពីរបៀបជួលជុលគ្រឿង ចក្រនៅរោងជាងដោយផ្ទាល់និងនៅចម្ការមីនដែលមានការរួមបញ្ចូលនូវកម្លាំងប្រតិបត្តិការខុសគ្នាៗក្នុងចម្ការមីនតែ មួយ រួចបន្តដំណើរមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីពិនិត្យ មើលទីតាំងបង្កាត់និងបង្ហាត់សុនខ និងទីតាំងកាត់បន្សាបគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ។ នៅចុងបញ្ចប់នៃការហ្វឹកហ្វឺន ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីវាស់ស្ទង់ការយល់ដឹងរបស់សិក្ខាកាមអំពីទ្រឹស្តី និងសមត្ថភាពជាក់ស្តែងរបស់ពួកគេក្នុងប្រតិបត្តិការនិងកាថែរទាំគ្រឿងចក្រ។ការវាយ តម្លៃគ្របដណ្តប់លើចំណុចចម្បងចំនួនបី ទី១) ការយល់ដឹងអំពីទ្រឹស្តី ២) ជំនាញលើការ អនុវត្ត និង ទី៣) ជំនាញ ការថែទាំ។ ក្រោយឆ្លងកាត់ការ វាយតម្លៃសិក្ខាកាមទាំងអស់ ទទួលបានលទ្ធផលពិន្ទុ៨៦ដល់៩៣ ពិន្ទុដែលជាលទ្ធផលល្អប្រសើរ។

  សូមបញ្ជាក់ជូនថា នេះជាលើកទី២ហើយក្នុងឆ្នាំ២០២៣ នេះ សម្រាប់ភ្នាក់ងារJICS ប្រព័ន្ធកិច្ចសហប្រតិបត្តិការ អន្តរជាតិជប៉ុនដែលផ្តល់ការគាំទ្រដល់អង្គភាពCMAC ធ្វើការហ្វឹកហ្វឺនជូនសិក្ខាកាមដែលជាកងទ័ពកូឡុំប៊ីសរុបចំនួន៨ រូប លើជំនាញប្រើប្រាស់ និងការថែទាំគ្រឿងចក្របោសសម្អាតមីន។ដោយលើកទី១ ក្នុងឆ្នាំ២០១៩កន្លងមកនេះ អង្គភាព CMAC ក៏បានផ្ដល់ការហ្វឹកហ្វឺន១ទៀត តាម រយៈភ្នាក់ងារប្រព័ន្ធកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនផ្តោតលើ “ការប្រើប្រាស់ និងការថែទាំគ្រឿងចក្របោស សម្អាតមីន” មានរយៈពេល ៥៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០១៩ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងហ្វឹកហ្វឺនអង្គភាព CMAC ស្ថិតក្នុងខេត្តសៀមរាប ជូនដល់សិក្ខាកាមដែលជាកងទ័ពកូឡុំប៊ីចំនួន ២០ រូប ផងដែរ៕ ​អត្ថបទ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        32
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm