ក្រសួងមុខងារសាធារណៈ គ្រោងកែទម្រង់ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្រ្តីប្រកបដោយស្ដង់ដារ SOP

2023/12/05 02:50:23 am        165

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា នៅថ្ងៃអនាគតខាងមុខ ក្រសួងនឹងរៀបចំស្ដង់ដារ SOP ផ្សព្វផ្សាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការចុះឈ្មោះ ហើយការចុះឈ្មោះនឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ដើម្បីប្រឡងជ្រើសរើសមន្ដ្រីរាជការប្រកបដោយតម្លាភាព។

​នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំ SOPនេះ ដើម្បីផ្តល់ឱកាសឲ្យទាំងអស់គ្នា មិនថាទីប្រជុំជន ឬក៏ទីជនបទទេ គឺមានឱកាសទទួលព័ត៌មានគ្រប់ៗគ្នា និងអាចធ្វើការចុះឈ្មោះបានតាមរយៈអនឡាញ ហើយការប្រកួតប្រជែងផ្អែកទៅលើមូលដ្ឋាន នៃសមត្ថភាពសុទ្ធសាធ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ក្នុងអាណត្ដិទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ជាគោលការណ៍ណែនាំមកកាន់ក្រសួងថា “រាល់ការប្រឡងចូលបម្រើក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរបស់មុខងារសាធារណៈ គឺក្រសួងមុខងារសាធារណៈត្រូវជាអ្នករៀបចំ។”

សូមជម្រាបថា នៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងបើកការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក,ខ,គ ដែលនឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ដែលមានសមត្ថភាពច្បាស់លាស់អាចប្រឡងប្រជែងបាន ធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដែលរៀបចំដោយគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm