មន្ត្រីជាន់ខ្ពស់អាមេរិក ធ្វើទស្សនកិច្ចនៅឥណ្ឌា ពិភាក្សាផែនការឃាតកម្មមិនសម្រេច លើជនផ្ដាច់ខ្លួនសាសនា ស៊ីគ

2023/12/05 05:53:44 pm        143

ទីប្រឹក្សាសន្តិសុខជាតិរងសេតវិមានលោក ចូន ហ្វីន័រ (Jon Finer)បានដឹកនាំគណៈប្រតិភូ​សហរដ្ឋអាមេរិក​ទៅកាន់ទីក្រុង New Delhi កាលពីថ្ងៃចន្ទ ជាទីដែល​លោកបានគូសបញ្ជាក់​ពីការបង្កើតគណៈកម្មការស៊ើបអង្កេតដោយប្រទេសឥណ្ឌា ដើម្បីស៊ើបអង្កេតពីការរៀបផែនការ​បរាជ័យក្នុងការធ្វើឃាតជនផ្ដាច់ខ្លួនកាន់សាសនាស៊ីគ(Sikh) នៅលើទឹកដីសហរដ្ឋអាមេរិក។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ​កាលពីថ្ងៃចន្ទថា លោក Finer បានទទួល​ស្គាល់​ការបង្កើត​គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសឥណ្ឌា​ដើម្បីស៊ើបអង្កេតផែនការ​ឃាតកម្ម​គ្រោងទុកនៅក្នុងសហរដ្ឋអាមេរិកនិងសារៈសំខាន់នៃការទទួលខុសត្រូវចំពោះនរណាម្នាក់ដែលត្រូវបានរកឃើញថាបានប្រព្រឹត្ត។

កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ថា​មន្ត្រីរដ្ឋាភិបាល​ឥណ្ឌាម្នាក់ថា បានដឹកនាំផែនការបរាជ័យមួយដើម្បីធ្វើឃាតជន​បំបែកខ្លួនមានដើមកំណើត​នៅប្រទេសឥណ្ឌា កាន់សាសនា នៅលើទឹកដីសហរដ្ឋអាមេរិក ខណៈខ្លួនបានប្រកាសការចោទ​ប្រកាន់លើបុរសម្នាក់​ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំការប៉ុនប៉ងឃាតកម្ម។

មន្ត្រីសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណបុគ្គល​ដែលត្រូវបានដាក់គោលដៅនៃការប៉ុនប៉ង​ឃាតកម្ម​នេះឈ្មោះថា ហ្គូផាតវ៉ានស៊ីញ ផាណុន ( Gurpatwant Singh Pannun)ដែលជាអ្នកបំបែកខ្លួនកាន់សាសនាស៊ីគ និងជាពលរដ្ឋដែលមានសញ្ជាតិ​សហរដ្ឋអាមេរិកផង និងកាណាដាផង។ជាការឆ្លើយតប ឥណ្ឌាបានសម្តែងការព្រួយបារម្មណ៍ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាច្រើនរបស់ខ្លួនម្នាក់ដែលត្រូវបានជាប់ពាក់ព័ន្ធនឹងផែនការ ដែលខ្លួនបានច្រានចោលរាល់ការជាប់ពាក់ព័ន្ធ ជាការប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាល។

ប្រទេសឥណ្ឌា បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងស៊ើបអង្កេតជាផ្លូវការលើការព្រួយបារម្ភ​របស់អាមេរិក ហើយចាត់វិធានការតាមដានចាំបាច់លើរបកគំហើញរបស់​គណៈកម្មការដែល​បានបង្កើតឡើងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។

គួររម្លឹកថាដំណឹងនៃឧបទ្ទវហេតុនេះ បានកើតឡើងពីរខែបន្ទាប់ពីប្រទេសកាណាដាបាននិយាយថា​ មានការចោទប្រកាន់ គួរឱ្យទុកចិត្ត ពាក់ព័ន្ធនឹងទីភ្នាក់ងារឥណ្ឌាចំពោះការសម្លាប់​កាល​ពីខែមិថុនាលើមេដឹកនាំផ្តាច់ខ្លួនកាន់សាសនាស៊ីគ ម្នាក់ទៀតគឺ លោក Hardeep Singh Nijjar នៅជាយក្រុងវ៉ាន់ខូវើ (Vancouver)ប្រទេសកាណាដា ដែលឥណ្ឌាបានច្រានចោល៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        2
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm