ក្រុង​តាខ្មៅ​ដំណើរការ​ចាក់​វ៉ា​ក់​សាំង​​ការពារ​កូ​វីដ​-១៩​យ៉ាង​រលូន ​ជូន​ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ

2021/06/15 08:41:50 pm        634

កណ្ដាល ​៖ មកដល់​ថ្ងៃទី​១៥​ ខែមិថុនា​នេះ នៅ​ទូទាំង​ខេត្តកណ្តាល​ បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ បាន​ចំនួន​៥​ថ្ងៃ ​ដោយឡែក​សម្រាប់​ភូមិសាស្ត្រ​នៅ​ក្នុង​ក្រុង​តាខ្មៅ​វិញ ​នៅថ្ងៃនេះ​គេ​សង្កេតឃើញថា​ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ប្រមាណ​ជិត​១០​កន្លែង ​គឺ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ ​យ៉ាង​រលូន​បំផុត និង​មាន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​គ្រប់​ជាតិ​សាសន៍ ​និង​អ្នក​មកពី​ចម្ងាយ​ស្នាក់នៅ​រយៈពេល​យូរ​ក៏​ត្រូវ​បាន​​ទទួល​បាន​ការចាក់​ដែរ​។

បើតាម​លោក​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ក្រុង​តាខ្មៅ ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃនេះថា ក្នុងចំណោម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​១០​កន្លែង​នៅ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល គឺ​មានតែ​នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ បច្ចុប្បន្ន​បាន​និងកំពុង​ដំណើរកា​រ​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស​គឺ​ដូ​ស​ទី​១ និង​ដូ​ស​ទី​២​។ សម្រាប់​ដូ​ស​ទី​២ ​កំពុងដំណើរការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​និង​ជនបរទេស​ដែល​ដល់ពេល​កំណត់ ។ ដោយឡែក​សម្រាប់​ការ​ចាក់​ដូ​ស​ទី​១​ កំពុង​ដំណើរការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ និង​ជនបរទេស ​ដែល​មាន​ការអញ្ជើញ​អោយមក​ដោយ លោក​ចៅសង្កាត់ ឬ​មេភូមិ​។

បើតាម​លោក ប្រាក់ ចន្ទី មេភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី បាន​ថ្លែងថា សម្រាប់​សង្កាត់​ព្រែក​ឫស្សី គឺ​យើង​បានដាក់​វេន​ពលរដ្ឋ​នៅតាម​ភូមិ​អញ្ជើញ​អោយ​គាត់​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩ នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ហើយ​ការអញ្ជើញ​នោះ ​ក្រៅពី​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍ ខាង​ភូមិ​ក៏​មាន​ការអញ្ជើញ​ពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​រាជធានី និង​ជនបរទេស​នានា ដែល​បាន​មក​ជួល​ផ្ទះ ស្នាក់នៅ​រយៈពេល​យូរ​នៅក្នុង​មូលដ្ឋាន​របស់លោក ​អោយមក​ចាក់​វ៉ាក់សាំង​ផងដែរ​។

សូមបញ្ជាក់ថា នៅក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​ខេត្តកណ្តាល ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០​ ខែមិថុនា​មក​នោះ ​នៅ​ដំណាក់កាល​ដំបូង​ខេត្ត​បាន​ទទួល​វ៉ាក់សាំង​ប្រមាណ​ជិត​៦០​ម៉ឺន​ដូ​ស មាន​ផែនការ​ចាក់​លើ​មនុស្ស​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​។ បើ​តាម​ការបញ្ជា​ក់​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ​អភិបាល​ខេត្តកណ្តាល​ បាន​ថ្លែងថា ​នៅក្នុង​យុទ្ធនា​ការចាក់​នេះ ​គោលដៅ​អាទិភាព​ដែល​ទទួល​បាន​ចាក់​មុនគេ​ គឺ​ពលរដ្ឋ​រស់​នៅក្នុង​តំបន់​ប្រឈម​ហានិភ័យ មាន​ដូចជា ពលរដ្ឋ​អតីត​តំបន់​ក្រហម​ តំបន់​លឿងទុំ ​និង​ក្រុម​កម្មករ​កម្ម​ការិនី ​បំរើការ​ងារ​តាម​រោងចក្រ ​ព្រមទាំង​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ជាដើម​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        120
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm