លោក Putin ពិនិត្យមើល «ប៊ូតុងនុយក្លេអ៊ែរ» ខណៈបំណងក្នុងការបោះឆ្នោតឡើងវិញរបស់លោក ខិតជិតមកដល់

2023/12/05 07:06:55 pm        145

ប្រធានាធិបតី លោក Vladimir Putin ត្រូវបានគេបង្ហាញការធ្វើត្រាប់ចុច «ប៊ូតុងនុយក្លេអ៊ែរ» ប៉ុន្តែពុំបានចុចវានោះទេកាលពីថ្ងៃច័ន្ទ ខណៈលោកបានទៅធ្វើទស្សនកិច្ចការតាំងពិព័រណ៍ធំមួយនៃសមិទ្ធិផលរបស់ប្រទេសរុស្ស៊ី ជាអ្វីដែលមើលទៅហាក់ដូចជាការកម្តៅសាច់ដុំ សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញដែលជិតឈានចូលមកដល់។

លោក Putin ត្រូវបានគេផ្តល់ការពន្យល់អំពីការរៀបចំគ្រាប់បែកនុយក្លេអ៊ែរសម័យសូវៀត និងបានបង្ហាញបន្ទះគ្រប់គ្រងការត្រាប់ធ្វើសម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរ មុនពេលតាមដានមើលរូបភាពនៃការផ្ទុះ និងការពង្រីកធំតាមរយៈបង្អួច។

ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជា «ប្រតិបត្តិការសិកពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន លោក Putin តែងតែរំលឹកជាញឹកញាប់ដល់ប្រទេសលោកខាងលិចអំពីទំហំ និងសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដោយនិយាយថា នណាដែលព្យាយាមវាយប្រហារដោយនុយក្លេអ៊ែរមកលើប្រទេសនេះ នោះនឹងត្រូវបានបំផ្លាញចោលចេញពីមុខផែនដី។

លោកPutin បានដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរតាកទិកនៅក្នុងប្រទេសបេឡារុស្ស និងបានផ្លាស់ប្តូរជំហររបស់រុស្ស៊ីលើសន្ធិសញ្ញាអាវុធសំខាន់ៗចំនួនពីរ ខណៈទទូចថាទីក្រុងមូស្គូ មិន «ធ្វើឲ្យរង្គោះរង្គើរដោយការធ្វេសប្រហេស» អាវុធបរមាណូ ឬផ្លាស់ប្តូរគោលនយោបាយក្នុងការប្រើប្រាស់ពួកវាឡើយ។

លោកPutin ត្រូវបានគេរំពឹងថា នៅក្នុងខែនេះនឹងបញ្ជាក់ថាលោកនឹងឈរឈ្មោះសម្រាប់អាណត្តិ៦ឆ្នាំទៀត នៅក្នុងខែមីនា ហើយការបង្ហាញខ្លួនរបស់លោកកាលពីថ្ងៃចន្ទ មានគោលគំនិតខុសប្លែកនៅមុនការបោះឆ្នោត។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm