ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសរុស្ស៊ី នៅអ៊ុយក្រែន កើនឡើងដល់ ៣២ម៉ឺននាក់ហើយ។
នៅក្នុងសន្និសីទព័ត៌មានសម្ងាត់ការពារជាតិចុងក្រោយរបស់ខ្លួន ក្រសួងនេះ បាននិយាយថា ការប៉ាន់ប្រមាណជាមធ្យមនៃទាហានរុស្ស៊ី ដែលត្រូវបានសម្លាប់ និងរងរបួស នៅក្នុងអ៊ុយក្រែនគឺ ៣២ម៉ឺននាក់។

ក្រសួង បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់និងរបួស អាចកើនឡើងដល់ ៣៥ម៉ឺននាក់។
ក្រសួងនេះ បាននិយាយថា៖វប្បធម៌នៃការរាយការណ៍មិនស្មោះត្រង់ ដែលបានបង្កើតឡើងជាយូរមកហើយ នៅក្នុងយោធារុស្ស៊ី ទំនងជាបានបង្កើត «កម្រិតទាបនៃការយល់ដឹងអំពីតួលេខអ្នកស្លាប់និងរបួសសរុប» ក្នុងចំណោមមន្ត្រីរុស្ស៊ី និងជនស៊ីវិល។

លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យបង្កើនទាហានចំនួន ១៧០.០០០នាក់ ដល់កងទ័ពរុស្ស៊ី កាលពីសប្តាហ៍មុន ដែលនឹងនាំទំហំទាហានសរុបដល់ទៅ ១.៣លាននាក់។