[UPDATE] ក្រុមអ្នកសង្រ្គោះឥណ្ឌូនេស៊ី ប្រជែងនឹងពេលវេលាស្វែងរកអ្នកបាត់ខ្លួន១0នាក់ បន្ទាប់ពីភ្នំភ្លើងផ្ទុះ

2023/12/05 07:31:34 pm        99

អ្នកឡើងភ្នំចំនួន១៣នាក់ ត្រូវបានគេប្រទះឃើញស្លាប់ កាលពីថ្ងៃចន្ទ ទី៤ ខែធ្នូ ហើយ ១០នាក់​ផ្សេងទៀត​នៅតែបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្នំភ្លើងមួយ បានផ្ទុះឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ​ក្រុម​អ្នកជួយសង្គ្រោះកំពុងប្រឹងប្រែងសែងអ្នកនៅរស់រានមានជីវិត មានរបួស និង​រលាក​ភ្លើង​ចុះ​ពីលើភ្នំដោយថ្មើរជើង។

ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ ដែល​ជាប់​ខ្លួន​នៅ​លើភ្នំម៉ារ៉ាពី (Marapi) នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើង​នេះ​បាន​ព្រួស​កម្ទេច​ផេះឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ។ 

យោងតាមមន្ត្រីជួយសង្គ្រោះក្នុងតំបន់ អ្នកឡើងភ្នំដែលបានស្លាប់ ត្រូវបានរក​ឃើញ​នៅ​ជិត​មាត់​រណ្ដៅ​ភ្នំភ្លើង ម៉ារ៉ាពី ក្រោយភ្នំភ្លើងកម្ពស់២.៨៩១ ម៉ែត្រ បានព្រួសកម្ទេច​ផេះ​គ្រប​ដណ្ដប់​លើ​ភូមិឋាន​នានា​ក្បែរៗនោះ ។

មន្ត្រីបាននិយាយថា មនុស្ស ១០ នាក់ទៀតនៅតែបាត់ខ្លួន បីនាក់ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​រស់​រាន​​មាន​ជីវិត និង៤៩នាក់បានចាកចេញពីតំបន់ក្បែរមាត់រណ្ដៅដោយសុវត្ថិភាព ដោយ​ខ្លះ​រលាក​ភ្លើង និងបាក់ឆ្អឹង។

ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក លោក អាប់ឌុល ម៉ាលីគ (Abdul Malik) បាន​និយាយ​ថា ក្រុម​អ្នក​សង្រ្គោះ​កំពុង​នាំ​យក​អ្នក​របួស​ទាំង​នោះ​ចុះមក​ក្រោម​ជា​បន្ត​បន្ទាប់។ យើង​មិន​អាច​ប្រើ​ឧទ្ធម្ភាចក្រ​ស្វែង​រកនៅលើអកាសបានទេ ព្រោះភ្នំភ្លើងកំពុងផ្ទុះនៅឡើយ ដោយបន្ថែមថា មាន​ក្រុម​អ្នក​សង្រ្គោះចំនួន១២០នាក់ក្នុងចូលរួមក្នុងបេសកកម្មសង្គ្រោះនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        24
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        24
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm