ក្មេងស្រីម្នាក់ត្រូវបានជួយសង្រ្គោះជីវិតទាន់ពេលក្រោយកើតជំងឺគ្រុនឈាមរហូតដល់ហូរឈាមតាមក្រពះពោះវៀន

2023/12/05 07:44:17 pm        993

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយស្រោចស្រង់ជីវិតក្មេងស្រីម្នាក់ទាន់ពេល បន្ទាប់​ពី​ក្មេ​ង​ស្រី អាយុ៩ឆ្នាំម្នាក់បានកើតជំងឺគ្រុនឈាមវិវត្តរហូតដល់ហូរឈាមតាមក្រពះ ពោះវៀន និង​ហើម​សួតជាដើម។

តាមរយៈផេកហ្វេសបុក ដែលមានឈ្មោះថា Dr Beat Richber នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជំងឺគ្រុនឈាម ដែលវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និង​បណ្តាល​ឲ្យ​ហូរ​ឈាម​ក្រពះ​ពោះវៀន និងហើមសួត, ជាករណីពិបាកព្យាបាល និងមានហានិភ័យខ្ពស់ ។ ក្មេង​ស្រីម្នាក់​នេះ អាយុ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់២លីត្រ មុនមកដល់​មន្ទីរ​ពេទ្យគន្ធបុប្ផា ។

តាមរយៈផេកហ្វេសបុកនេះបានឲ្យដឹងទៀតថា គាត់(ក្មេងស្រី)​មាន​ជំងឺ​គ្រុន​ឈាម​កម្រិត​ធ្ងន់ធ្ងរ​ស្មុគ​ស្មាញ​បំផុត (EDS): អស់ជីពចរច្រើនដង (iterative and impending shock syndrome) និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួត ចុងក្រោយសន្លប់បាត់ស្មារតី តែ​ទោះ​ជា​យ៉ាងណាក្មួយស្រី ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាម-ប្លាស្មាអស់១០ប្លោក និង​ចម្រោះ​ប្លាកែត សរុបអស់"៤ប្លោក" និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់រយ:ពេល២៨ថ្ងៃ ហើយ​ថ្ងៃនេះ ក្មួយស្រីមានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម។

នៅក្នុងផេកហ្វេសបុកខាងលើនេះក៏បានថ្លែងអំណរអរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេស​សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ អរគុណ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាម ដែលតែងតែផ្តល់ចម្រោះប្លាកែតទាន់ពេលវេលា ដោយឥតគិតថ្លៃ រាល់​ការ​ព្យាបាល​ទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ហើយជាងនេះ​ទៅ​ទៀត​ក៏​សូម​អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស និងសប្បុរស​ជន​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​និងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm