ពលរដ្ឋទទួលផលក្នុងវិធី «កញ្ចប់គ្រួសារ» សប្បាយចិត្តដែលរដ្ឋាភិបាលបន្តជួយពួកគេ​ជាអចិន្ត្រៃយ៍

2023/12/05 07:59:32 pm        181

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដាក់​សម្ពោធ​កម្ម​វិធី​ជំនួយ​សង្គម​ថ្មី​ចំនួន២ រួមមានកម្មវិធីកញ្ចប់គ្រួសារ និងកម្មវិធីពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន។ ក្រោយ​ប្រកាសដាក់សម្ពោធនៅថ្ងៃនេះ ក្រុមគោលដៅស្ថិតក្នុងគ្រួសារក្រីក្រ បង្ហាញភាព​សប្បាយ​ចិត្ត​ជាខ្លាំង ដែលរាជរដ្ឋាភិបាលបន្តផ្ដល់ថវិកាជួយពួកគេជារៀងរហូត។

កម្មវិធីកញ្ចប់គ្រួសារ ជាកម្មវិធីជាតិមានលក្ខណៈអចិន្ត្រៃយ៍ ផ្តោតសំខាន់ជួយដល់ក្រុមគោលដៅ ដែល​រស់​នៅក្នុងគ្រួសារក្រីក្រដែលមានបណ្ណសមធម៌។ កម្មវិធីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែ មេសា ឆ្នាំ ២០២៤ ដោយវាជាកម្មវិធីទម្រ ចូលមកជំនួស កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។

សម្រាប់ក្រុមគោលដៅ ជាជនមានពិការភាព និងមនុស្សវ័យចាស់ ដែលមានបណ្ណក្រីក្រ រស់​នៅ​ក្នុង​សង្កាត់ដង្កោ រាជធានីភ្នំពេញ បានលើកឡើងពីសប្បាយចិត្តជាខ្លាំង នៅពេល​ពួក​គេ​ទទួល​ដំណឹង​ថា រាជរដ្ឋាភិបាលនឹងបន្តជួយថវិកាដល់ពួកគេជារៀងរហូត។ ពួកគេលើកឡើងដែរថា រាជ​រដ្ឋាភិបាលតែងគិតគូពីប្រជាពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រដូចពួកគេ ជាក់​ស្ដែងពួ​ក​គេ​ទទួល​បាន​ថវិកា​ជា​ប្រចាំខែ តាំងការរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០មកម្លេះ។

សម្រាប់ការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមថ្មីនេះ ឯកឧត្តម ចន ណារិទ្ធ ជាអគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារសង្គម លើកឡើងថា វាជាកម្មវិធីជំនួយសង្គមគ្រប់ជ្រុងជ្រោយ ជួយដល់​ពលរដ្ឋ​ក្រីក្រ​ចា​ប់តាំងពីចាប់កំណើតនៅក្នុងផ្ទៃ។

តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គមដដែល បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២៤ខាងមុខ រាជ​រដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥ លានដុល្លារអាមេរិក សម្រាប់​អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm